រាជរដ្ឋាភិបាលកម្ពុជា បានពន្យារពេលនៃការបិទខ្ទប់ភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្ដាហ៍បន្ថែម ពោលគឺថ្ងៃបញ្ចប់នឹងមកដល់ នៅថ្ងៃទី ០៥ ឧសភា ខាងមុខនេះ។ តើវិធានការបិទខ្ទប់លើកទី០២នេះ នឹងបន្ដទៀត ឬត្រូវបញ្ចប់?

បើផ្អែកតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសរសេរឆ្លើយទៅនឹង Comment មួយថា «ពុំមានហេតុផល់បន្តបិទទេយើង និងបើកតែខេត្ តឬរាជធានីអាចបិទតំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់។ ការបិទកន្លងមកគឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លងនិងការស្លាប់របស់ប្រជាជនយើង។ សូមយោគយល់ដល់ការលំបាករួមរបស់ជាតិ។»

Share.