យ៉ាងហោចណាស់មានមនុស្ស១៥នាក់បន្ថែមទៀតត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩នៅក្នុងខេត្តកំពង់ធំ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ។

ស្នាក់នៅស្រុកស្ទោង អ្នកឆ្លងកូវីដ១៩ថ្មីទាំង១៥នាក់នោះសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងអ្នកបានឆ្លងជំងឺនេះនៅក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

រដ្ឋបាលខេត្តកំពង់ធំបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ សូមរួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាឈើទាល ស្ថិតក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង ស្រុកស្ទោង៕

Share.