កីឡាករ Sunil Chhetri

ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​ Sunil Chhetri របស់​ជម្រើស​ជាតិ​ឥណ្ឌា បាន​តាម​ទាន់​លោក Pelé ដែល​ជា​វីរៈ​បុរស​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ខ្លួន​​បាន​ច្រើន​ជាង​គេ ពោល​គឺ​ស្ថិត​ក្នុង​បញ្ជី Top 10។

បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ឱ្យ​ក្រុម​ជម្រើស​ជាតិ៖
១) Cristiano Ronaldo ព័រទុយហ្គាល់ (២០០៣-បច្ចុប្បន្ន) បង្ហាញ​ខ្លួន១៨១ លើក រក​បាន​១១២​គ្រាប់
២) Ali Daei របស់​អ៊ីរ៉ង់ (១៩៩៣-២០០៦) បង្ហាញ​ខ្លួន១៤៩ លើក រក​បាន​១០៩គ្រាប់
៣) Mokhtar Dahari របស់​ម៉ាឡេស៊ី (១៩៧២-៨៥) បង្ហាញ​ខ្លួន១៤២ លើក រក​បាន​៨៩គ្រាប់
៤) Ferenc Puskás របស់​ហុងគ្រី (១៩៤៥-៥៦) បង្ហាញ​ខ្លួន៨៥ លើករក​បាន​​៨៤គ្រាប់
៥) Leonel Messi អាហ្សង់ទីន ៨០គ្រាប់ (២០០៥-បច្ចុប្បន្ន) បង្ហាញ​ខ្លួន​១៥៥ លើក​រក​បាន​​៨០គ្រាប់
៦) Godfrey Chitalu របស់​ហ្សំប៊ី (១៩៦៨-៨០) បង្ហាញ​ខ្លួន១១១ លើក រក​បាន​៧៩គ្រាប់
៧) Hussein Saeed របស់​អ៊ីរ៉ាក់ (១៩៧៦-៩០) បង្ហាញ​ខ្លួន១៣៧ លើក រក​បាន​៧៨គ្រាប់
៨) Pelé ប្រេស៊ីល (១៩៥៧-៧១) បង្ហាញ​ខ្លួន​៩២ លើក រក​បាន​៧៧គ្រាប់
៨ស្ទួន) Ali Mabkhout អារ៉ាប់រួម (២០០៩-បច្ចុបន្ន) បង្ហាញ​ខ្លួន​៩៥ លើករក​បាន​៧៧​គ្រាប់
៨ស្ទន) Sunil Chhetri ឥណ្ឌា (២០០៥-បច្ចុប្បន្ន) បង្ហាញ​ខ្លួន១១៧ លើក រក​បាន​៧៤គ្រាប់

កីឡាករ Pelé ប្រេស៊ីល

នៅ​ក្នុង​ឆ្នាំ​២០២១ នេះ​កីឡាករ Sunil Chhetri បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌា បាន​៨លើក​ថែម​ទៀត ព្រម​ទាំង​រក​បាន​គ្រាប់​បាល់​៥គ្រាប់​ផង​ដែរ៕

Telegram-Troryorng
Share.