រោងចក្រចំនួន៤នៅស្រុកបាទ ខេត្តតាកែវត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវចង្វាក់ផលិតកម្ម របស់ខ្លួនចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មីដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងតំបន់នោះ។

នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១។

រោងចក្រទាំង៤ដែលត្រូវបានផ្អាក់ដំណើការនោះរួមមាន៖

១- ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់។
២-ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។
៣-ក្រុមហ៊ុនលូន វៃ ថេកស្តាយ ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។
៤- ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់។

ក្នុងនោះរដ្ឋបាលខេត្តតាកែវ បានតម្រូវឲ្យ និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន សហការចូលរួមផ្តល់ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ និយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក៕

Share.