លោក ឌួង ឆាយ​ បាន​ចេញ​មក​ធ្វើ​ការ​បន់ស្រន់​ទេវតា ឱ្យ​ជួយ​តាម​ថែរក្សា​សុខ​សុវត្ថិភាព​របស់​អតីត​ភរិយា ដែល​ជា​អ្នក​ម្ដាយ​របស់​កូន​ៗទាំង៣​របស់​ លោកភ្លាម​ៗ​ ក្រោយ​បាន​ទទួល​ដំណឹង​ថា​ អ្នក​នាង ដេត​ ម៉ាលីណា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ ប៉ុន្តែ​២​ម៉ោង​ ក្រោយ​ស្រាប់​តែ​លោក​ ឌួង ឆាយ បែរ​ជា​ចេញ​មក​ពោល​ពាក្យ​ដៀលត្មេះទៅ​កាន់​អតីតភរិយា​របស់​លោក​ទៅវិញ​។

យោង​តាម​ការ​ផុស​លើ​ផេក​ផ្ទាល់​ខ្លួន​របស់​លោក​ ឌួង ឆាយ លោក​បាន​សរសេរ​រៀបរាប់​ខ្លី​ ប៉ុន្តែ​អត្ថន័យ​ហាក់​បង្កប់​ទៅ​ដោយ​ក្ដី​បារម្ភចំពោះ​អ្នក​នាង​ ដេត ម៉ាលីណា ដែល​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ថា​៖ «អ្នកជាម្តាយកូនៗរបស់យើង ខ្ញុំសង្ឃឹមថាអ្នកនឹងមិនមានគ្រោះថ្នាក់អ្វីកើតឡើងចុះ។ អានិតកូនៗយើង»។

សំណេរ​ខ្លី​តែ​ស្ដែង​ចេញ​ពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម ចូលរួម​អាណិតអាសូរ​ចំពោះ​អ្នក​នាង​ ដេត ម៉ាលីណា ដែល​បានជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ខណៈ​អ្នក​ខ្លះ​ទៀត​ដែល​ជា​អ្នក​គាំទ្រ​ជ្រុល​របស់​លោក​ ឌួង ឆាយ បែរជា​ចូលមក​អបអរសាទរ និង​សមមុខ​ ហើយ​ថែម​ទាំង​ពោល​ថា​ នេះ​គឺជា​បាប​កម្ម ហើយ​អ្នក​ខ្លះ​ទៀត​ក៏​លើក​ឡើង​ដែរ​ថា ពីមុន​មិនជឿរឿង​ផឹកស៊ីដែល​លោក​ ឌួង ឆាយ ធ្លាប់​លើកឡើង​នោះ​ទេ​ តែពេល​នេះ​ឃើញ​ដំណឹង​ហើយ​​គឺ​ជឿ​តែ​ម្ដង។

«Mon Phanith  · Followឡានខូចខ្លាំងណាស់ ហើយមនុស្សមិនដឹងម៉េចហើយទេ ខ្ញុំនៅជិតនឹងលាន់ដូចរន្ទះ😔»
«Da Na គ្មានអ្វីក្រៅពីពាក្យជូនពរគាត់ឲ្យរួចផុតពីទុក្ខទាំងឡាយដែលកំពុងកើតមាន និងសង្ឃឹមថាអ្វីៗគ្រប់យ៉ាងដែលគាត់ប្រាថ្នាបានដូចបំណង»
«NAkhon KEight បាបមានពិត ចំពោះអ្នកដែលធ្វើបាប Bro Chay»
«Ah Lin កាលពីមុនខ្ញុំមិនសូវជឿទេថាបងស្រីផឹកដាច់យប់តែលូវហុឹម មែនលំៗទេបងស្រី🥴»
«ម៉ូញ អឿប ពេលនេះខ្ញុំជឿហើយថាម្ចាស់ឡានពិតជាដាច់យប់មែន»

យ៉ាងណា​មិញ​ក្ដី​បារម្ភ​ដែល​មាន​ចំពោះ​ប្រពន្ធ​នោះ​ហាក់​រលត់​បាត់​ទៅ​វិញ​ ព្រោះ​២​ម៉ោង​ ក្រោយ​ផុស​បន់ស្រន់​សុំ​ឱ្យ​ប្រវត្តិ​ឆ្លង​ផុត​ គ្រោះ​ថ្នាក់​លោក​ បែរ​ជា​ពោល​ពាក្យ​ដៀលត្មេះ​ បែបនេះ​ទៅវិញ​៖ «ដឹងការពិតហើយណាពូមីងបងប្អូនទាំងអស់គ្នា សាហាវហួសហេតុ។ ខ្ញុំស្តាយទឹកចិត្តដែរបារម្ភ និងអានិតណាស់ស្រីដូចជានាងណាស់»

នៅ​ក្រោម​សំណេរ​ថ្មី​របស់​លោក​នេះ​ ដូច​បើក​ឱកាស​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ដែល​ទំនង​មិន​សូវ​ជា​ពេញចិត្ត​និង​ទង្វើ​របស់​អ្នក​នាង ដេត ម៉ាលីណា ចូល​មក​ខមមិន​ ដៀលជេរ ព្រម​ទាំង​ប្រមាថ ដល់​អាយុជីវិត​របស់​អតីត​ភរិយា​របស់​លោក​ ឌួង ឆាយ ផង​ដែរ។

«Atsugi Yuri ស្តាយឡានណាស់ស្រីប្រមឹកទុកមួយដុំ»
«ថន ស៊ីថា កម្មពារមានពិតគាត់ទទួលកម្មរបស់គាត់បណ្ដើរៗហើយ»
«Jeda Jeda កម្មដែលសាងវាធ្លាក់មកបណ្ដើៗហើយ.អាចរឹកចង់បានផស់គេហើយចោតគេអាក្រក់ទៀត វាមិនបានសុខទេ»

គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​កើត​ឡើង​នៅ​​វេលា​ម៉ោង​២រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​២០២១ នៅ​តា​ម​បណ្ដោយ​ផ្លូវសហព័ន្ធ​រុស្សី​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ បង្ករ​ឡើង​ដោយ​ស៊េរី​ទំនើប​ម៉ាក Rolls Royce Phantom Coupe ពាក់ស្លាកលេខ​ កម្ពុជា-MR.IDOL បាន​បើក​បរ​ជ្រុល​ចង្កូត​ទៅ​បុ-ក​ក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលបាក់អស់មួយកង់ រួមនិងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែក​ឯរថយន្ត​វិញ​ខូចខាតមួយកំណាត់មុខយ៉ាងដំណំ ជាសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

តាម​រយៈ​ស្លាក​លេខ​ពិសេស​ដែល​មាន​តែ​មួយ​គេ​អាច​សម្គាល់​បាន​យ៉ាង​ច្បាស់​ជា​របស់​អ្នក​នាង ដេត ម៉ាលីណា អតីត​ភរិយា​លោក​ ឌួង ឆាយ ដែល​បាន​លែងលះ​គ្នា​និង​ប្រកាស​សង្គ្រាម​តាម​បណ្ដាញ​សង្គម​រហូត​ផ្អើល​ស្ទើ​រមួយ​ប្រទេស​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រថយន្តស៊េរីទំនើបខាងលើនេះ បើតាមរយៈផ្លាកលេខពិសេសនេះគេអាចស្គាល់បានថាជារថយន្តរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ ដែល​នាពេលកន្លងមក​លោក​ ឌួង ឆាយ ធ្លាប់បាននិយាយថាអតីតភរិយារបស់ខ្លួនចូលចិត្តដើរលេងយប់ ដោយ​កាល​ណោះ​ភាគី​ទាំង​សង​ខាង​បាន​ព្យាយាម​ជីកគាស់​កកាយ ចំណុច​អវិជ្ជមាន​របស់​ភាគី​ម្ខាង​ទៀត​មកបើក​បង្ហាញ​ជា​សាធារណៈ។

រំលឹក​ឡើង​វិញ​ទំនាស់​ផ្ទៃ​ក្នុង​គ្រួសារបស់​បុគ្គល​ល្បី​និង​មាន​មុខ​មាត់​ក្នុង​សង្គម​នេះ​គឺ លោក ឌួង ឆាយ​ត្រូវ​បាន​ភរិយា​ទម្លាយ​វីដេអូ​ភស្ដុតាង រឿង​ប្រើ​ហិង្សា​ ខណៈ​ដែល​លោក​បាន តបត អតី​ត​ភរិយា​ រឿង​ដើរ​លេង​ផឹក​ស៊ីស្រវឹង មិន​ចូលផ្ទះ មិន​មើល​ថែកូន​ចៅ​ជា​ដើម​៕

Telegram-Troryorng

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Share.