អតីត​តារា​ចម្រៀង​ក្រុម​ Apink Na Eun ក្រោយ​បញ្ចប់​កុង​ត្រា​ ​១០​ឆ្នាំ​ជាមួយ​នឹង​ផលិតកម្ម​ចាស់​ Play M ​បាន​សម្រេច​ចិត្ត​ផ្លាស់​មក​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ដ៏​ធំ​របស់​កូរ៉េ​ YG Entertainment ​ក្នុង​ឋានៈ​ជា​តារា​សម្ដែង​​​វិញម្ដង​។

Play M ផលិតកម្មចាស់របស់ Na Eun បាន​ធ្វើ​ការ​ប្រកាស​ថា​៖ «ពួក​យើង​ពិត​ជា​រីករាយ​ជាមួយ​នឹង​ Na Eun ព្រោះ​នាង​ជា​នារី​ម្នាក់​មាន​ទេពកោសល្យ​ពី​ធម្មជាតិ​ច្រើន​យ៉ាង​។ ពេល​នេះ​នាង​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​មួយ​ គឺ​​បោះ​ជំហាន​ទៅ​ធ្វើ​ជា​តារា​សម្ដែង​វិញ​ម្ដង​​។ ​ពួក​យើង​សូម​គាំទ្រ​នាង​យ៉ាង​ពេញ​ទំហឹង​»

តារា​ចម្រៀង​វ័យ​២៧​ឆ្នាំ​ ដែល​បាន​ប្រឡូក​ចូល​សិល្បៈ​ដំបូង​កាល​ពី​ឆ្នាំ ​២០១១​ គឺ​ជា​តារា​ចម្រៀងស្ថិត​ក្នុង​ក្រុម​ចម្រៀង​ Apink ដែល​មាន​សមាជិក​សរុប​៦​នាក់​។ Na Eun ធ្លាប់បាន​​​សម្ដែង​រឿង​ភាគ​​ទូរទស្សន៍ SBS រឿង The Great Seer (២០១២)។ កាល​ពី​អាយុ ​១៨​ឆ្នាំ​ Na Eun មាន​ក្ដី​សុបិន​ចង់​ក្លាយ​ជា​តារា​ចម្រៀង ​១០​ឆ្នាំ​ក្រោយ​នាង​មាន​ក្ដី​សុបិន​ថ្មី​មួយ​ទៀត​ដែល​នាង​ចង់​សម្រេច​ឱ្យ​បាន​នោះ​គឺ​ការ​ប្រឡូក​ក្នុង​វិស័យ​សម្ដែង​វិញ​ម្ដង​។

សូមចុចអាន៖ ចង់​ដឹង​អត់ ​Yoo Ah In ផ្ញើ​របស់​អ្វី​ទៅ​គាំទ្រ​រឿងថ្មី Song Hye Kyo ?

សមាជិក​ទាំង​៥​រូប​របស់​ Apink បាន​បន្ដ​កុង​ត្រា​ជាមួយ​នឹង​ផលិតកម្​ចាស់ Play M ប៉ុន្តែ​ទោះ​ជា​ Na Eun បញ្ចប់​កុង​ត្រា​ជាមួយ​ផលិតកម្មចាស់​ក្ដី​ តារា​ចម្រៀង​ដែល​បោះ​ជំហាន​ចូល​វិស័យ​សម្ដែង​រូប​នេះ​នៅ​តែ​ជា​សមាជិក​របស់​ក្រុម​ Apink ដដែល​មិន​បាន​ចាកចេញ​ពី​ក្រុម​នោះ​ទេ​។​

បច្ចុប្បន្ន​ Na Eun បាន​ចាប់​ផ្ដើម​ចូលរួម​ជាមួយ​នឹង​ផលិតកម្ម​ថ្មី​ហើយ និង​កំពុង​តែ​ពិនិត្យ​និង​សិក្សា​លើ​ Project ថ្មី​​ដែល​នឹង​ទទួល​​នៅ​ក្រោម​ផលិតកម្ម​ថ្មី​នេះ​ផង​ដែរ៕

Share.