ប្រទេសវៀតណាម បានបញ្ជូនមន្រ្តីយោធាចំនួន ៣១៤ នាក់ទៅកាន់ព្រំដែនកម្ពុជា កាលពីថ្ងៃអាទិត្យ ដើម្បីការពារការចូលមកក្នុងប្រទេសដោយខុសច្បាប់ ដែលជាវិធានការទប់ស្កាត់ជំងឺកូវីដ១៩។

នៅតៃនិញ យ៉ាងហោចមានមន្រ្តី ២៥៨ នាក់ និង ឆ្មាំព្រំដែន ដើរល្បាតដើម្បីការពារមនុស្សឆ្លងដែនខុសច្បាប់។ទន្ទឹមនឹងនេះដែរ ទាហាន ៥៦ នាក់ នៅប៊ិញភឿក បានទៅដល់ប៉ុស្តិ៍ការពារព្រំដែន ដើម្បីជួយការពារការរត់ពន្ធ និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សូមចុចអាន៖ អាជ្ញាធរផ្អាកដំណើរការរោងចក្រចំនួន ៤ នៅស្រុកបាទីជាបណ្តោះអាសន្ន

Vietnam - Cambodia- Border

ពីព្រំដែន តៃនិញ មានចម្ងាយប្រមាណជា ២៤០ គីឡូម៉ែត្រ ជាមួយប្រទេសកម្ពុជា ដែលអាជ្ញាធរបានបង្កើតប៉ុស្តិ៍ចំនួន ១២៩ ដែលមានអ្នកប្រចាំការលើសពី ៦០០ នាក់។

ខេត្តប៊ិញភឿក បានបង្កើតប៉ុស្តិ៍ចំនួន ៦២ និងស្ថានីយ៍ចំនួន ១១ នៅតាមបណ្តោយព្រំដែន ២៦០ គីឡូម៉ែត្ររបស់ខ្លួន។

ប្រទេសវៀតណាមក៏បានបញ្ជូនយោធារាប់រយនាក់ទៅកាន់ព្រំដែនប្រទេសឡាវ ដើម្បីធានាថា គ្មាននរណាម្នាក់ចូលទៅក្នុងប្រទេសដោយខុសច្បាប់ទេ ហើយអាចនាំយកវីរុសនេះ ទៅជាមួយពួកគេ។ ព្រំដែនវៀតណាម-ឡាវមានចម្ងាយ ២,១៦១ គីឡូម៉ែត្រ (១.៣៤២ ម៉ាយល៍) កាត់ខេត្តចំនួន ១០ ភាគខាងជើងប្រទេស។

ប្រទេសវៀតណាមបានកត់ត្រា ការឆ្លងសហគមន៍ថ្មីចំនួន ២៤ករណី ពីថ្ងៃទី ២៩ ខែមេសា ២០២១។ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានចំនួន ២,៩៦២ ក្នុងនេះព្យាបាលជាសះស្បើយ ២,៥៤៩ នាក់ និង ៣៥ នាក់បានស្លាប់៕

ប្រភព៖ Vietnam-Express

Share.