ឆ្នាំ​នេះ​ជា​សំណាង​ល្អ​មួយ​ដែល​កម្មវិធី​ប្រកួត​ MU 2020 បាន​រៀបចំ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​នៅ​រដ្ឋ​ហ្ល័ររីដា​សហរដ្ឋ​អាមេរិក​ជា​រដ្ឋ​មួយ​សំបូរ​ដោយ​បងប្អូន​ខ្មែរ​យើង​រស់​នៅ​ទីនោះ​​ ដែល​ធ្វើឱ្យ​កញ្ញា​ រ៉េត សារីតា ​បវរ​កញ្ញា​ចក្រវាឡ​កម្ពុជា​បាន​មាន​ឱកាស​ជួប​បងប្អូន​ខ្មែរ​នៅ​ទីនោះ​ ជា​ពិសេស​បងប្អូន​ខ្មែរ​បាន​ធ្វើ​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​សារីតា​បង្ហូរ​ទឹក​ភ្នែក​ដោយ​ក្ដី​រំភើប។

ការ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ និង ​អធិកអធម​ពី​សមាគមន៍​ខ្មែរ​នៅ​រដ្ឋ​ហ្ល័ររីដា ​សហរដ្ឋ​អាមេរិក ​បាន​ធ្វើ​ឱ្យ​ស្រី​តូច​ច្រឡឹង​​រូប​នេះ​រំភើប​ខ្លាំង​រហូត​មិន​អាច​ទប់​ទឹក​ភ្នែក​មិន​ឱ្យ​ស្រក់​ចុះ​បាន​។

សូមចុចអាន៖ មាន​រឿង​អី​ឆ្នាំនេះ ​ពូម៉ៅ​ ​របូត​តំណែង​ពិធីករ​​កម្មវិធី​​បវរកញ្ញា​ចក្រវាឡ​?

រូបភាព​ការ​​ស្វាគមន៍​​បវរកញ្ញា​ចក្រវាឡ​​តំណាង​ព្រះរាជាណាចក្រ​កម្ពុជា​​​​​របស់​បងប្អូន​ខ្មែរ​យើង​រស់​នៅ​ទីនោះ​ត្រូវ​បាន​យក​មក​ចែក​ចាយ​បន្ត​នៅ​ក្នុង ​Page និង Group Facebook អ្នក​គាំទ្រ​ការ​ប្រកួត​ MU 2020 និង​ បវរកញ្ញា​កម្ពុជា​ ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម ​និង ​អ្នក​គាំទ្រ​នៅ​កម្ពុជា​ បង្ហាញក្ដី​សោមនស្ស​រីករាយ ​ឥត​ឧបមា​ចំពោះ​ការ​ស្រលាញ់​និង​លើក​ស្ទួយ​ជន​រួម​ជាតិ​ ឈាម​ខ្មែរ ​តែ​មួយ ដើម្បី​មុខ​មាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​។​​​​​​​​​​​​

រ៉េត សារីតា មាន​អាយុ​ ២៦​ ឆ្នាំ​មាន​បទ​ពិសោធ​ច្រើន​ឆ្នាំ​ផ្នែក​ សិល្បៈ​សម្ដែងកម្មវិធី​ទូរទស្សន៍​ និង Director ជាមួយ​នឹង​ជំនឿ​ចិត្ត​ដ៏​មុតមាំ​របស់​កញ្ញា​ ព្រម​ទាំង​មានសមត្ថភាព​ ភាសា​អង់គ្លេស​ និង ​បារាំង​ អ្នក​គាំទ្រ​ជឿ​ថា​បវរកញ្ញា​​​រូប​នេះ​ប្រាកដ​ជា​ធ្វើ​បាន​យ៉ាង​ល្អ​លើ​ឆាក​ប្រកួត​កម្រិត​ពិភពលោក​នៅ​សហរដ្ឋ​អាមេរិក​លើក​នេះ៕

Share.