រយៈ​ពេល​ប្រមាណ ៣ឆ្នាំ ដែល​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន លោក​ករុណាពេជ្រ បាន​បំពេញ​តួនាទី​ជា​កូន​កត្តញ្ញូ​មើល​ថែរក្សា​លោក​ឪពុក​ដែល​មាន​ជំងឺ​រ៉ាំរ៉ៃ រហូត​ក្លាយ​ជា​មនុស្ស​រុក្ខ​ជាតិ​ តែ​នៅ​ទីបំផុត​​លោក​ឪពុក​ដ៏​មាន​គុណ​របស់​លោក​នៅ​តែ​ទទួល​មរណ.ភាព​ចោល​លោក​ដដែល​។​

អ្នក​គាំទ្រ មិត្ត​ភក្ដិ ក៏ដូច​ជា​សាធារណជន​មួយ​ចំនួន​បាន​ដឹង​ហើយ​ថាឪពុក​បង្កើត​លោក ​ករុណា ពេជ្រ​ មាន​ជំងឺ​រ៉ាំរ៉ៃ និង​ក្លាយ​ជា​មនុស្ស​រុក្ខជាតិ​មួយ​រយៈ​ហើយ​ ប៉ុន្តែ​តារា​ជា​កូន​កត្តញ្ញូ​រូប​នេះ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ ហើយ​បន្ត​ព្យាបាល​លោក​ឪពុក​របស់​ខ្លួន​រហូត​មក​ ប៉ុន្តែ​គ្រប់​យ៉ាង​សុទ្ធតែ​មាន​ពេល​វេលា​កំណត់​ ព្រោះ​ទោះ​ជា​ប្រឹងប្រែង​ទប់​ស្កាត់​យ៉ាង​ណា​ ក៏​មិន​អាច​ឃាត់ជាប់​ ទីបំផុត​លោក​ឪពុក​របស់​លោក​បាន​ទទួល​អនិច្ច.កម្ម​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១ នេះហើយ​។

លោក​ ករុណា​​ ពេជ្រ គឺជា​អ្នក​បញ្ជាក់​ដំណឹង​ដ៏​សែន​ក្រៀមក្រំ​នេះ​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​ចែករំលែក​​មរណទុក្ខរបស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្កម​ ដោយ​លោក​បាន​រៀបរាប់​ដោយ​ក្ដី​ឈឺចាប់​ថាលោក​ឪពុក​លោក​បាន​ស្លាប់​បាត់បង់​ជីវិត​ និង​សូម​ប្រាថ្នា​ជាតិ​ក្រោយ​លោក​ចង់​កើត​ជា​កូន​ប្រុស​របស់​ឪពុក​លោក​ម្ដង​ទៀត​​៖ «ប៉ា ខ្ញុំ ទៅចោល ខ្ញុំហើយសូមប៉ា ទៅអោយសុខបើមានជាតិក្រោយ កូនសុំកើតជាកូនប៉ាទៀត ហើយស្ថិតក្នុងគ្រួសារមួយដែលពោរពេញដោយសុភមង្គល ណា ប៉ា ណា…»

សារព័ត៌មាន​ត្រយងសូមចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​នឹង​តារា​ចម្រៀង​ ករុណា​ ពេជ្រ ដែល​បាន​បាត់​បង់​លោក​ឪពុក​ជា​ទី​គោរព​ស្រលាញ់​៕

Telegram-Troryorng
Share.