ថ្ងៃទី០៣ ឧសភានេះ គឺជាទិវាសេរីភាពសារព័ត៌មានពិភពលោក (World Press Freedom Day)។ ថ្ងៃនេះគឺជាខួបអនុស្សាវរីយ៍លើកទី២៨ដែលពិភពលោករំលឹកទិវាជាសកលមួយនេះ។

ចាប់តាំងពីអង្គការសហប្រជាតិបានប្រកាសយកថ្ងៃទី០៣ ខែឧសភា ជាទិវា សេរីភាពសារព័ត៌មានពិភពលោកនៅឆ្នាំ១៩៩៣រួចមក ទិវានេះត្រូវបានគេប្រាព្ធ ជារៀងរាល់ឆ្នាំទៅតាមស្មារតីនៃសេចក្តីសម្រេចរបស់UN។

ការប្រារព្ធនេះឡើងគឺដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកសារព័ត៌មានក៏ដូចជា បញ្ហាប្រឈមដែលស្ថាប័នផ្សព្វផ្សាយក៏ដូចជាអ្នកសារព័ត៌នៅជុំវិញពិភពលោកជួបប្រទះ និងអំពាវនាវឲ្យមានការការពារដល់សេរីភាពក្នុងការបញ្ចេញមតិរបស់អ្នក សារព័ត៌មានគ្រប់រូប។

តាមរយៈទិវានេះ ក៏បានធ្វើឲ្យមានការនឹកឃើញដល់ស្ថាប័នផ្សព្វផ្សាយ ក៏ដូចជា     និពន្ធនាយក រួមទាំងអ្នកសារព័ត៌មានផងដែរដែលត្រូវបានរារាំងមិនឲ្យបំពេញកិច្ចការ ប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវរបស់ពួកគេតាមរយៈការគម្រាមកំហែង ការដាក់ពន្ធនាគារនិងឈានដល់ការគម្រាមកំហែងដល់អាយុជីវិតក៏មាន។

សូមចុចអាន៖ បន្ទាយមានជ័យក្លាយជាចំណុចក្ដៅទី២ ដែលមានអ្នកឆ្លងកូវីដ១៩ថ្មីច្រើនបន្ទាប់ពីភ្នំពេញ

ទិវាសេរីភាពសារព័ត៌មាននៅឆ្នាំនេះប្រារព្ធធ្វើឡើងស្របពេលដែលពិភពលោក បាននិងកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩និងមានការទទួលស្គាល់ ថាស្ថាប័ននិងអ្នកសារព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរាតត្បាតជាសកលមួយនេះ។

ជាក់ស្តែងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានគួសបញ្ជាក់នៅ ក្នុងសារលិខិតរបស់សម្តេចដើម្បីចូលរួមទិវាសេរីភាពសារព័ត៌មានពិភពលោកក្រោម ប្រធានបទ « ផលប្រយោជន៍សារព័ត៌មានចំពោះសាធារណជន » ថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃរបស់សាធារណជនជាពិសេសក្នុងកាលៈទេសៈដែល  សកលលោកកំពុងទទួលរងនូវមហន្តរាយនិងសោកនាដកម្មពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩

Share.