​កីឡាករ Keisuke Honda អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​លីគ​កំពូល​ប្រទេស​អាហ្សេបៃហ្សង់ Azerbaijan Premier Leagueក្នុង​ទ្វីប​អឺរ៉ុប ខណៈ​ដែល​តាំង​ពី​ធ្វើ​ដំណើរ​ទៅ​ដល់​ក្លិប Neftçi PFK លោក​បាន​​បង្ហាញ​ខ្លួន​លើ​ទីលាន​ចំនួន​៤លើក មក​ហើយ តែ​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​អាជ្ញាកណ្ដាល​ពិន័យ​កាត​លឿង​រហូត​ដល់​ទៅ​៣លើក​ផង​ដែរ។

នៅ​វេលា​ម៉ោង​​៩យប់ (ម៉ោងនៅកម្ពុជា) ​ថ្ងៃ​ច័ន្ទ ទី៣ ខែ​ឧសភា ឆ្នាំ​២០២១ នេះ ក្លិប​​Neftçi PFK នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Keşla ដែល​ស្ថិត​នៅ​ក្នុង​ទីក្រុង Baku ជាមួយ​គ្នា លើ​ទីលាន​កីឡដ្ឋាន ASK Arena ប្រចាំ​សប្ដាហ៍​ទី​២៥ នៃ​ពានរង្វាន់​លីគ​ប្រទេស​អាហ្សេបៃហ្សង់។

https://twitter.com/azefutbollll/status/1388949211073351685

ទិន្នន័យ​ត្រួសៗ​របស់ Honda ជាមួយ​ក្លិប​ថ្មី​មួយ​នេះ មាន​ដូចជា៖
-ថ្ងៃ​ទី៤ ខែ​មេសា Neftçi PFK ០-២ Sumgayit ហើយ​ Honda ទទួល​បាន​កាត​លឿង​នៅ​នាទី​៦៤
-ថ្ងៃ​ទី១០ ខែ​មេសា ​Gabala ២-២ Neftçi PFK
-​ថ្ងៃ​ទី​១៧ ខែ​មេសា Neftçi PFK ៤-០ Zira ហើយ​ Honda ទទួល​បាន​កាត​លឿង​នៅ​នាទី​៧១
-ថ្ងៃ​ទី​២៥ ខែ​មេសា Sabah ២-២ Neftçi PFK ហើយ Honda ទទួល​បាន​កាត​លឿង​នៅ​នាទី​២៣

Share.