កញ្ញា ពក ស្រីល័ក្ខ​ អតីត​បវរកញ្ញា​តំណាង​ខេត្ត​ព្រៃវែង នៅ​ក្នុង​កម្មវិធី​​ប្រកួត​ប្រជែង​សម្រស់​ Miss Grand Cambodia ដែល​ទើប​តែ​បញ្ចប់​ទៅ​ថ្មីៗ​នេះ​ ធ្វើ​បាន​ល្អ​ត្រឹម​ចំណាត់​ថ្នាក់​ Top10 ប៉ុណ្ណោះ​ ប៉ុន្តែ​នារី​មាន​សំបុរ​ស្រអែម​ស្រស់​រូប​នេះ មិន​ចុះ​ចាញ់​ និង​​ ​មិន​អស់​សង្ឃឹម​នោះ​ឡើយ​ ព្រោះ​កញ្ញា​បាន​បន្ត​ចុះ​ឈ្មោះ​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​ដ៏​ធំ​កម្រិត​អន្តរជាតិ​ថ្មី​មួយ​ទៀត​

យុវតី​វ័យ​ ២១​ឆ្នាំ​រូប​នេះ​ គឺ​ជា​បេក្ខនារី​មាន​សមត្ថភាព​និង​លេច​ធ្លោ​គួរ​ជា​ទី​ចាប់​អារម្មណ៍​ខ្លាំង​មួយ​ដែរ​ក្នុង​ការ​ប្រកួត​ Miss Grand Cambodia 2021 ហើយ​ក៏​មាន​អ្នក​គាំទ្រ​កញ្ញា​មិន​តិច​ដែរ​ ដែល​មាន​ការ​សោកស្ដាយ​ដែល​កញ្ញា​របូត​ឱកាស​និង​មកុដជយលាភី​ ដូច្នេះ​ការសម្រេច​ចិត្ត​បន្ត​ក្ដី​ស្រមៃ​ ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ Miss Universe 2021 របស់​កញ្ញា​ត្រូវ​បាន​សាធារណជន​និង​អ្នក​គាំទ្រ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​មួយ​នេះ​។

អតីត​បវរកញ្ញា​តំណាង​ឱ្យ​ខេត្តព្រៃវែង​រូប​នេះ​ គឺ​ជា​នារី​ម្នាក់​ដែល​មាន​ទាំង​សម្រស់​ និង​សមត្ថភាព​​ខ្ពង់​ខ្ពស់​ ព្រោះ​តាមរយៈ​ការ​បង្ហោះ​នូវ​ការ​យល់​របស់​កញ្ញា​សបង្ហាញ​ឱ្យ​​ឃើញ​ថា​​នារី​វ័យ​ក្មេង​រូប​នេះ​ជា​មនុស្ស​ម្នាក់​មាន​ឆន្ទៈ​ម៉ឺងម៉ាត់ គួរ​​ឱ្យ​សរសើរ​ ហើយ​ជា​មនុស្ស​ដែល​មិន​ងាយ​ចុះចាញ់​ឧបសគ្គ​នានា​។

«កុំអនុញ្ញាតអោយនរណាម្នាក់មកបញ្ឈប់នៅមហិច្ចតារបស់អ្នកអោយសោះ តើអ្នកជាអ្នកសម្រេចជោគវាសនារបស់អ្នកឬទុកវាអោយអ្នកដទៃជាអ្នកសម្រេច?»

ចាំ​មើល​តើ​លើក​នេះ​ ស្រីស្អាត​កម្ពស់​១ម៉ែត្រ​៧០​សង់​ទីម៉ែត្រ​ ដែល​ជា​អតីត​ស្រីស្អាត​តំណាង​ឱ្យ​ខេត្ត​ព្រៃវែង​អាច​ដណ្ដើម​យក​មកុដ​ជយលាភី​ Miss Universe Cambodia មក​ក្ដោប​ក្នុង​កណ្ដាប់​ដៃ​បាន​ដែរ​ឬ​ទេ?​

Telegram-Troryorng
Share.