ក្រុម​ជម្រើស​ជាតិ​វាយ​កូនបាល់​កម្ពុជា ស្ថិត​ក្នុង​ពូល​ C ជាមួយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់,​គីជីស្ថាន និង​យេមែន ក្នុង​​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) ដែល​រៀបចំ​នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន។

កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​យេមែន ក្នុង​ប្រកួត​បើក​ឆាក​ពូល C ខណៈ​ដែរ​ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក​ ទេព រិទ្ធីវិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ហើយ​កីឡាករ​មាន​​កីឡាករ ទេព ធីម៉ូធី ឃ្លាំង ពន្លក, ប៊ុន កេន្នី និង ឡុង សំនៀង។

ក្រុម​វាយ​កូនបាល់​របស់​កម្ពុជា ធ្លាប់​មាន​ឈ្មោះ​ឡើង​ទៅ​លេង​កម្រិត​ Asia/Oceania Group III បាន​​បាន​ប៉ុន្មាន​ឆ្នាំ​គឺ​ចន្លោះ​ឆ្នាំ​២០១៣ ​ដល់​ឆ្នាំ​​២០១៦ ទើប​ធ្លាក់​ចេញ​ទៅ Asia/Oceania Group IV វិញ​មក​ទល់​សព្វ​ថ្ងៃ៕

Telegram-Troryorng
Share.