Tuesday, September 27 Login

នៅ​ក្នុង​កម្មវិធី​ 3ZAAP តារា​កិត្តិយស​ Mew Nitha និង​ស្វាមី​ Shane ​បាន​ជជែក​ពាក់​ព័ន្ធ​នឹង​រឿង​ជីវិត​គ្រួសារ​ពិសេស​ដំណឹង​ដែល​អ្នក​ទាំងពីរ​ទទួល​បាន​កូន​ជា​​ចំណង​ដៃ​អាពាហ៍ពិពាហ៍។ ប៉ុន្តែ​អ្វី​ៗ​មិនមែន​សុទ្ធ​តែ​ល្អ​ទាំងអស់​នោះ​ទេ ​ព្រោះ​អ្នក​ម៉ាក់កូន​ភ្លោះ​ Chompoo ដែល​ធ្លាប់​មាន​បទ​ពិសោធ​ដូច​គ្នា​ក៏​អួល​ដើម​ក​ពេលរំលឹក​ដល់​រឿង​​កូន​ដែរ​​។

​កម្មវិធី​ Talk Show ខាង​លើ​បាន​ចាក់ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៣​ថៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ទី ​២​ ខែ ឧសភា​ ម្សិលមិញ​ ដោយ​ពិធីករ​ទាំង​៣​ រូប​​មាន​​ Num , Chompoo និង Aff បាន​សាកសួរ​សំនួរ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ទម្ងន់​កូន​ដំបូង​ ដែល​ជា​ដំណឹង​ល្អមួយរបស់​​​ Mew Nittha និង​ ស្វាមីធ្លាប់​បាន​ប្រកាស​ឱ្យ​អ្នក​គាំទ្រ​បាន​ដឹងរួចមកហើយ​តាមរយៈ​ Channel YouTube ផ្ទាល់ខ្លួន​។

Mew Nittha បាន​រំលឹក​ឱ្យ​ដឹង​ដែរ​ថា​ខ្លួន​និង​ស្វាមី​ត្រូវ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ចំនួន​៣​ដង​ទម្រាំ​អាច​ប្រាកដ​ក្នុង​ចិត្ត​ថា​ពិត​ជា​ទម្ងន់​១០០​ភាគ​រយ ​ព្រោះ​គ្រូពេទ្យ​ត្រូវ​​តាមដាន​ចង្វាក់​បេះដូង​ទារក​ក្នុង​ផ្ទៃជាមុន​សិន​​ទាល់​តែ​លោត​គ្រប់​ ៣​ដង​ទើប​មាន​សុវត្ថិភាព ​និង ​អាច​ជឿជាក់​បាន​១០០​ភាគ​រយ​។ មក​ដល់​ចំណុច​នេះ​ Chompoo ​ស្រាប់​តែ​ហា​និយាយ​មិន​ចង់​រួច​ អួល​ដើម​ក​​​ ព្រោះ​យល់​អារម្មណ៍​ជា​ម្ដាយ​ដែល​ទម្ងន់​ដំបូង​ៗ​ ជាពិសេសនៅ​ពេល​ត្រូវរំលឹក​ដល់​រឿងបាត់បង់កូន​ដំបូង (រលូត) ដែល​មានអាយុ​គក៌បាន ​៨​សប្ដាហ៍ ​មុន​នឹង​ទម្ងន់​កូន​ប្រុស​ភ្លោះបន្ទាប់។

កាល​ពី​​ពាក់​កណ្ដាល​ឆ្នាំ​ ២០២០ កន្លង​ទៅ​​ Mew Nittha ​ ​បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ខ្លាំង​ទាំង​នៅ​ប្រទេស​ថៃ​និង​បរទេស​ តាម​រយៈ​ភាពយន្ត​ភាគ​ថៃ​រឿង​ «My Husband In Law» សម្ដែង​រួម​ជា​មួយ​នឹង​តារា​សម្ដែង​រូប​សង្ហា​ Mark Prin ។​

សូម​បញ្ជាក់​ថា​ Mew Nittha និង​ស្វាមី​ Hi-So Shane ទទួល​បាន​ចំណង​ដៃ​កូន​ដំបូង​គឺ​ជា​កូន​ស្រី​ ដែល​ត្រូវ​នឹង​ចិត្ត​​សម​បំណង​របស់​ Hi-So Shane ដែល​ប្រាថ្នា​ចង់​បាន​កូន​ស្រី​ស្រាប់​៕

Share.

Leave A Reply