Monday, September 25 Login

អ្នកបើកបរក្រុមហ៊ុនវីរៈប៊ុនថាំដែលអាជ្ញាធរខេត្តប៉ៃលិនរកឃើញវិជ្ជមានកូវីដ១៩តាមរយៈការ ធ្វើតេស្តរហ័សនោះ ត្រូវបានមន្ទីរ សុខាភិបាលខេត្តបាត់ដំបងយកសំណាកមកពិនិត្យឡើងវិញហើយលទ្ធផលបែរជារកមិនឃើញមេរោគកូវីដ១៩ទៅវិញ។

ប្រភពពីអាជ្ញាធរបានឲ្យដឹងថា ក្រោយពីយកសំណាក បុគ្គលិកវីរៈប៊ុនថាំសាខាខេត្តបាត់ដំបងចំនួន៨៨នាក់ ក្នុងនោះស្រី៣៥នាក់ រួមទាំងតៃ កុងឡាន ដែលអាជ្ញាធរ ខេត្តប៉ៃលិនបានរកឃើញវិជ្ជមានកូវីដ១៩នោះផងនោះ លទ្ធផលតេស្ត ដោយ ម៉ាស៊ីន GyneXpert របស់មន្ទីរ សុខាភិបាលខេត្តបាត់ដំបង គឺ អវិជ្ជមានកូវីដ១៩ទាំងអស់ ។

ទោះបីយ៉ាងណាគេនៅរង់ចាំលទ្ធផលបញ្ជាក់បន្ថែមទៀតពីវិទ្យាស្ថានជាតិប៉ាស្ទ័រនៅរាជធានីភ្នំពេញទៀត។

សូមរំលឹកថា​អ្នកបើកបររថយន្តរបស់ក្រុមហ៊ុនវីរៈប៊ុនថាំដែលដឹកឥវ៉ាន់មានទិសដៅពី ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាត់តាមផ្លូវជាតិលេខ៥៩ មកទម្លាក់ឥវ៉ាន់នៅក្បាលដំរី និង ស្រុកម៉ាឡៃ និងស្រុកជាប់ព្រំដែនទាំងបីរបស់ខេត្តបាត់ដំបងរួមមានកំរៀង ភ្នំព្រឹក សំពៅលូន និង ខេត្តប៉ៃលិន នោះ ត្រូវបាន មន្រ្តី ជំនាញនៅខេត្តប៉ៃលិន ស្ទាក់នឹងនាំយក ទៅពិនិត្យ សំណាករហ័ស ដោយលទ្ធផលបង្ហាញថាមានវិជ្ជមាន កូវីដ១៩ម្នាក់ នាថ្ងៃទី០២ខែឧសភា។

ក្រោយមកអាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទការិយាល័យ ក្រុមហ៊ុនដឹក ជញ្ជូនវីរៈប៊ុនថាំនៅស្រុកកំរៀង ស្រុកភ្នំព្រឹក និង សំពៅលូនភ្លាមៗនាព្រលប់ថ្ងៃទី០២ខែឧសភានិងបាន ប្រមូលសំណាក បុគ្គលិកទាំង៧សាខាចំនួន ៨៨នាក់ មកយកសំណាកធ្វើតេស្តទាំងយប់ ប៉ុន្តែលទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់ រួមទាំងអ្នកបើកបរដែលអាជ្ញាធរប៉ៃលិនបានធ្វើតេស្ត រកឃើញនោះផងដែរ៕

Share.

Leave A Reply