ក្រុមជម្រើសជាតិកម្ពុជា

ពានរង្វាន់ AFC U-23 Asian Cup ឆ្នាំ២០២២ នឹងត្រូវរៀបចំឡើងនៅប្រទេសអ៊ូបេគីស្ថាន ដោយមានសមាជិកសរុប ៤២ប្រទេសចូលរួមហើយបែងចែកជា ១១ពូល ដោយ​ប្រកួត​ពី​ថ្ងៃ​ទី២២ ខែ​តុលា ដល់​ថ្ងៃ​ទី២ ខែ​វិច្ឆិកា ឆ្នាំ​២០២១។ ចំណែក​ក្រុមជម្រើស កម្ពុជា ស្ថិតនៅក្នុងពូល K ជាមួយកោះ ហុងកុង និងក្រុមជម្រើសជាតិ ជប៉ុន។

គួរបញ្ជាក់នៅថ្ងៃទី២៩ ខែកក្កដា ក្រុមជម្រើសជាតិកូរ៉េខាងជើងបានប្រកាសដកខ្លួនចេញពីការប្រកួតដោយសារបារម្ភពីសុវត្ថិភាពទាក់ទងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ខណ:ថ្ងៃទី១១ ខែតុលា ក្រុមជម្រើសចិន និងប្រ៊ុយណេ ក៏បានប្រកាសដកខ្លួនចេញផងដែរ។

ពូល A មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសកាតា
– ស៊ីរី
– កាតា
– យេម៉ែន
– ស្រីលង្កា

ពូល B មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសតាជីគីស្ថាន
– អ៊ីរ៉ង់
– តាជីគីស្ថាន
– លីបង់
– នេប៉ាល់

អត្ថបទពាក់ព័ន្ធ៖U23ហុងកុង ប្រកួត​មិត្តភាព​ឈ្នះ​១ ស្មើ១ និង​ចាញ់២ មុន​ប៉ះ​កម្ពុជា វគ្គ​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី​

ពូល C មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសបារ៉ែន
– អ៊ីរ៉ាក់
– បារ៉ែន
– អាហ្វហ្កានីស្ថាន
– ម៉ាល់ឌីវ

ពូល D មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន
– អារ៉ាប៊ីសាអូឌីត
– បង់ក្លាដែស
– គុយវ៉ែត
– អ៊ូសបេគីស្ថាន

ពូល E មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម
– អេមីរ៉ាតអារ៉ាប់រួម
– អូម៉ង់
– ឥណ្ឌា
– កៀហ្ស៊ីស៊ីស្ថាន

ពូល F មាន៣ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសហ្ស៊កដានី
– ហ្ស៊កដានី
– ប៉ាឡេស្ទីន
– តួកមេនីស្ថាន

ពូល G មាន២ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសតាជីគីស្ថាន
– អូស្ត្រាលី
– ឥណ្ឌូនេស៊ី

ពូល H មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី
– កូរ៉េខាងត្បូង
– សិង្ហបុរី
– ទីម័រឡេស្តេ
– ហ្វីលីពីន

អត្ថបទពាក់ព័ន្ធ៖ជប៉ុន បញ្ចូនយុវជនអាយុក្រោម២០ឆ្នាំ ដើម្បីមកប្រកួតវគ្គជម្រុះ AFC U23 Asian Cup

ពូល I មាន៣ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន
– វៀតណាម
– មីយ៉ាន់ម៉ា
– ចិនតៃប៉ិ

ពូល J មាន៤ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសម៉ុងហ្គោលី
– ថៃ
– ម៉ាឡេស៊ី
– ឡាវ
– ម៉ុងហ្គោលី

ពូល K មាន៣ក្រុម៖ ចំពោះទីតាំងត្រូវធ្វើឡើងនៅក្នុងប្រទេសជប៉ុន
– ហុងកុង
– ជប៉ុន
– កម្ពុជា

គួររំលឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងគឺជាក្រុមការពារតំណែងជើងឯក បន្ទាប់ពីយកឈ្នះអារ៉ាប៊ីសាអូឌីត នៅក្នុងវគ្គផ្តាច់ព្រ័ត្រ AFC U-23 Asian Cup ២០២០ ក្នុងលទ្ធផល ១-០ ស៊ុតបញ្ចូលទីដោយ Jeong Tae-wook នៅនាទី១១៣ នៅកីឡដ្ឋាន Rajamangala Stadium ប្រទេសថៃ។

ក្រុមជម្រើសជាតិកូរ៉េខាងត្បូង
Telegram-Troryorng
Share.