ក្រុម​​វាយ​កូន​បាល់​ជម្រើស​ជាតិ​កម្ពុជា បាន​បន្ត​​ឈ្នះ​​​ក្រុមកៀ​ហ្ស៊ី​ស៊ី​ស្ថាន ក្នុង​ប្រកួត​​ពូល C នៃ​ពានរង្វាន់​​វាយ​​កូន​បាល់​អន្តរជាតិ​ប្រចាំ​ទ្វីប​អាស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក Davis Cup 2021 កម្រិត​ទី៤ (Asia/Oceania Group IV) នៅ​ទីលាន Bahrain Tennis Federation Courts ក្នុង​​ទីក្រុង Isa Town ប្រទេស​បារ៉ែន នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៩ ខែ​តុលា ឆ្នាំ​២០២១​នេះ។

ជ័យជម្នះ​លើក​ទី២​នេះ កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ២ប្រកួត​ទល់​និង​១ប្រកួត ដោយ​ក្នុង​នោះ៖

ក្រុម​កម្ពុជា ឈរ​កំពូល​តារាង​ពូល C បណ្តោះអាសន្ន ដោយ​រង់ចាំ​មើល​លទ្ធផល​ជួប​គ្នា​រវាង​ក្រុម​​អ៊ីរ៉ង់ ជាមួយ​យេមែន ដែល​ជា​ប្រកួត​ទី២​ក្នុង​ពូល​ជាមួយ​គ្នា​សិន។

សរុប​លទ្ធផល​ទាំង​២​លើក​របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​យេមែន ដោយ​លទ្ធផល ៣ប្រកួត​ទល់០ នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​នេះ ហើយ​បន្ត​យក​ឈ្នះកៀ​ហ្ស៊ី​ស៊ី​ស្ថាន ដោយ​លទ្ធផល ២ប្រកួត​ទល់១​ប្រកួត​​ល្ងាច​ថ្ងៃ​អង្គារ នេះ។ សម្រាប់​ប្រកួត​បន្ទាប់​កម្ពុជា នឹង​ត្រូវ​ជួប​ក្រុម​អ៊ីរ៉ង់ ក្នុង​ប្រកួត​បិទ​ពូល ជាមួយ​អ៊ីរ៉ង់ តែ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ នៅ​ឡើយ។

ដូច្នេះ​កម្មវិធី​ប្រកួត​ពូល C បណ្តោះអាសន្នគឺ៖
-កម្ពុជា ៣-០ យេមែន
-អ៊ីរ៉ង់ ៣-០ កៀ​ហ្ស៊ី​ស៊ី​ស្ថាន
-កម្ពុជា ២-១ កៀ​ហ្ស៊ី​ស៊ី​ស្ថាន
-អ៊ីរ៉ង់ Vs យេមែន
-អ៊ីរ៉ង់ Vs កម្ពុជា
-កៀ​ហ្ស៊ី​ស៊ី​ស្ថាន Vs យេមែន

ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក​ ទេព រិទ្ធីវិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ មាន​កីឡាករ​មាន​​កីឡាករ ទេព ធីម៉ូធី ឃ្លាំង ពន្លក, ប៊ុន កេន្នី និង ឡុង សំនៀង៕

Telegram-Troryorng
Share.