មន្ត្រីជាន់ខ្ពស់ក្រសួងការងា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈស្នើឲ្យកម្មករនៅតំបន់នោះមានភាពនឹងនរចិត្ត និងជឿជាក់លើយន្តការចាក់វ៉ាក់សាំងកូវីដ១៩របស់រាជរដ្ឋាភិបាល។

កម្មករនិយោជិតនៅភូមិសាស្ត្រតំបន់ក្រហម សូមត្រៀមខ្លួនទទួលយកវ៉ាក់សាំងកូវីដ១៩ ស្របពេលក្រុមគ្រូពេទ្យយោធានៃក្រសួងការពារជាតិកំពុងឈរជើង។ នេះជាការរំលឹករបស់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ ឯកឧត្តម ហេង សួរ ។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារដដែលបានស្នើ កម្មករនិយោជិតទាំងអស់ កុំឱ្យមានការព្រួយបារម្ភខ្លាចអស់វ៉ាក់សាំងកូវីដ១៩ឱ្យសោះដោយសារតែរាជរដ្ឋាភិបាល បានត្រៀមរួចរាល់ហើយសម្រាប់ការចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលមានហានិភ័យខ្ពស់។

សូមរំលឹកថា យុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋនៅក្នុងតំបន់ក្រហមក្នុងរាជធានី ភ្នំពេញបានចាប់ផ្តើមជាផ្លូវការកាលពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២១នេះ។ យុទ្ធនាការនេះគ្រោងនឹង ប្រើរយៈពេល១ខែឧសភានេះដើម្បីចាក់វ៉ាក់សាំងជូនដល់ពលរដ្ឋនៅតំបន់ក្រហមដែលមានចំនួនជាង ៤៥ម៉ឺននាក់៕

Share.