មកដល់ពេលនេះមិនមានពលរដ្ឋកម្ពុជាស្លាប់ដោយសារអត់បាយនោះឡើយ គឺបានតែស្លាប់ ដោយសារជំងឺកូវីដ១៩។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាននេះគឺជាការឆ្លើយតបទៅនឹងអ្នកបំផុសព័ត៌មាន អំពីរឿងពលរដ្ឋដាច់បាយដោយសាររាជរដ្ឋាភិបាលអនុវត្តវិធានការបិទខ្ទប់ភូមិសាស្ត្រនិងរាជធានី ភ្នំពេញនិងក្រុងតាខ្មៅ ខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ខាងក្រោមនេះគឺជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រក្រសួងព័ត៌៖

“អ្វីដែលត្រូវនិយាយជាមួយពួកបំផុសរឿងដាច់បាយ។ មកដល់ពេលនេះមានអ្នកណាស្លាប់ដោយដាច់បាយឬនៅ? គ្មាន! តែមានអ្នកស្លាប់ដោយកូវីដ១៩ ជាងរយហើយ។ តើក្រុមបំផុសទាំងនេះ ដែលនិយាយមួយម៉ាត់ណា អោយប្រជាជនខ្មែររក្សាអនាម័យ រក្សាគម្លាតទេ? គ្មាន!”

Share.