ទីបំផុត​ពានរង្វាន់​បាល់ទាត់​កម្រិត​ទ្វីប​អាស៊ី 2021 AFC Champions League បាន​រក​ឃើញ​ក្រុម​ដណ្តើម​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​ ដោយ​ក្នុង​នោះ​ក្រុម ​Al-Hilal របស់​អារ៉ាប់ប៊ីសាអូឌីត ប៉ះ​ក្រុម Pohang Steelers របស់​កូរ៉េខាងត្បូង។

លទ្ធផល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​ទី២០ តុលា ឆ្នាំ​២០២១ ថ្មីៗនេះ​មាន៖
-Al-Nassr (អារ៉ាប៊ីសាអ៊ូឌីត) ២-១ Al-Hilal (អារ៉ាប៊ីសាអ៊ូឌីត)
-Ulsan Hyundai (កូរ៉េខាងត្បូង) ១-១ (៤-៥) Pohang Steelers (កូរ៉េខាង​ត្បូង)

សម្រាប់​កម្មវិធី​​​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ៖
-២៣ វិច្ឆិកា ២០២១ Al-Hilalប៉ះ​ Pohang Steelers នៅ​លើ​ទីលាន​Mrsool Park ប្រទេស​អារ៉ាប់ប៊ីសាអូឌីត

ពានរង្វាន់ AFC Champion League 2021 ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី បែងចែក​ជា​២​តំបន់​ដោយ​ក្នុង​នោះ​មាន​តំបន់​ភាគ​ខាង​លិច (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​លិច,​សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​ត្បូង​និង​សហព័ន្ធ​បាល់ទាត់​អាស៊ី​កណ្ដាល) ចំណែក​តំបន់​មួយ​ទៀត​គឺ​អាស៊ី​ខាង​កើត (សហព័ន្ធ​បាល់ទាត់​អាស៊ី​ខាង​កើត និង​សហព័ន្ធ​បាល់ទាត់​អាស៊ាន)។

ពានរង្វាន់ AFC Champion League បង្កើត​ឡើង​ដំបូង​តាំង​ពី​ឆ្នាំ​១៩៩៦-៩៧ ហើយ​ក្រុម​ Al-Hilal របស់​អារ៉ាប៊ីសាអ៊ូឌីត និង​ក្រុម​ Pohang Steelers របស់​កូរ៉េខាងត្បូង ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​ចំនួន​៣ដង​ម្នាក់ ខណៈ​ក្រុម​Ulsan Hyundai ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.