កាល​ពី​រាត្រី​​ថ្ងៃ​ព្រហស្បតិ៍ទី​២២ ខែ​តុលា​ ឆ្នាំ​២០២១ ​កម្មវិធី​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​របស់​​ប្រទេស​កម្ពុជា Miss Universe Cambodia ​ឆ្នាំ​២០២១ បាន​ធ្វើ​ការ​ប្រកួត​បឋមដោយ​ក្នុង​វគ្គ​នេះបេក្ខនារីសរុប​​ទាំង​១៩​រូប​ ត្រូវ​​ប្រកួត​ប្រជែង​​ចែក​ចេញ​ជា ៣​វគ្គ​សំខាន់​ៗ​​ មាន​វគ្គ​ប្រកួត​ឈុតតំណាង​ជាតិ​ វគ្គ​ប្រកួត​ឈុត​រាត្រី​ស្រមោលស និងវគ្គ​ប្រកួត​​ឈុត​ហែលទឹក​។

ចប់​ការ​ប្រកួត​បឋម​ Miss Universe Cambodia 2021 បេក្ខនារី​៨​រូប​ទទួល​បាន​ពានរង្វាន់​ពី​កម្មវិធី​ ប៉ុន្តែ​ក្នុង​នោះ​មាន​បេក្ខនារី​៣ ​រូប​មាន​ពាន​រង្វាន់​ចំនួន​ពីរ​ក្នុង​ដៃ​គឺ កញ្ញា​សុង សុភក្ត្រ កញ្ញា​ ឡូយ ច័ន្ទ​រស្មី​ និង ​កញ្ញា​ ងិន ម៉ារ៉ាឌី​ ។

កញ្ញា សុង សុភ័ក្ត្រ បេក្ខនារី​ពាក់​ស្លាក​លេខ​១៣ នៃកម្មវិធី​ Miss Universe Cambodia 2021 ឈ្នះ​ពាន​ចំនួន២ ពី​វគ្គ​​ប្រកួត​បឋម​ គឺ​ពានរង្វាន់​ឈុត​តំណាង​ជាតិ​ល្អ​ផ្ដាច់​គេ (គឺឈុតវប្បការិកា​ ចត្វានិមិត្ត)​ និង Miss Congeniality ។

កញ្ញា​ ឡូយ​ ចាន់​រស្មី​ បេក្ខនារី​ ពាក់ស្លាក​លេខ​៣ មាន​វ័យ​២០​ឆ្នាំ​ កម្ពស់​១.៦៥​ ជាអ្នក​ខេត្ត​សៀម​រាប បច្ចុប្បន្ន​កំពុង​បន្ត​ការ​សិក្សាឆ្នាំ​ទី​៣​ផ្នែក​ច្នៃ​ម៉ូដ​នៅ​សកលវិទ្យាល័យ​ ប្រទេស​ឥណ្ឌូនេស៊ី។ កញ្ញា​អាច​និយាយ​បាន​ចំនួន​៤​ភាសា​​ ភាសាខ្មែរ អង់គ្លេស​ ចិន និង​ ឥណ្ឌូនេស៊ី។ កញ្ញា ចាន់រស្មី ​ឈ្នះ​ពាន​ពីរនៅ​ក្នុង​កម្មវិធី​ប្រកួត​បឋម​គឺ​ពាន​រង្វាន់ឈុត​តំណាង​ជាតិ​ល្អផ្ដាច់​គេ​​ (ឈុត​វីរៈនារី​ចំបាំង) និង​ពាន​រង្វាន់​ Miss Personality។

កញ្ញា ងិន ម៉ារ៉ាឌី ឬ ងិន រ៉ូហ្សា បេក្ខនារី​ មាន​លេខ​សម្គាល់​១៥ មាន​​វ័យ​២២​ឆ្នាំ​ មាន​កម្ពស់​១.៦៥ អាច​និយាយ​បាន​ចំនួន​៣​ភាសា ខ្មែរ អង់គ្លេស​ និង​ថៃ។ កញ្ញា​ឈ្នះ​ពាន​ចំនួន ​២​រួម​មាន​ពាន​រង្វាន់​ Miss Fashionista​ និង​ Miss Social Media Star។

សូម​ជំរាបជូន​ថា​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២៨ ខែ​តុលា ​សប្ដាហ៍​ក្រោយ​កម្មវិធី​ប្រកួត​ Miss Universe Cambodia នឹង​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដោយ​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ផេក​ Miss Universe និង​ទូរទស្សន៍​បាយ័ន៕

Telegram-Troryorng
Share.