ក្រុម Al Sadd

ទីបំផុត​ពានរង្វាន់ ​Amir of Qatar Cup 2021 បាន​រក​ឃើញ​ក្រុម​ម្ចាស់ជើងឯក បន្ទាប់ពីក្រុម Al Sadd ដែលមានខ្សែបម្រើឆ្នើម Xavi Hernandez ជាគ្រូបង្ចឹកបានឈ្នះវគ្គប៉េណាល់ទីកាត់​សេចក្ដី​លើក្រុម Al Rayyan ក្នុងលទ្ធផល (៥-៤) ក្រោយស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា។

នេះជាពានទី៧ហើយដែលលោក Xavi Hernandez បានដឹកនាំក្រុមអោយឈ្នះក្នុងជាជីពជាគ្រូបង្វឹក៖
១. Qatari Super Cup ឆ្នាំ២០១៨
២. Amir of Qatar Cup ឆ្នាំ២០១៩
៣. Qatari Stars Cup ឆ្នាំ២០១៩
៤. Qatari League Cup ឆ្នាំ២០១៩
៥. Qatari League Cup ឆ្នាំ២០២០
៦. Qatari Champion ឆ្នាំ២០២០
៧. Amir of Qatar Cup ឆ្នាំ២០២១

Xavi

គួររំលឹកពាន Amir of Qatar Cup ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ១៩៧២ រហូតមកដល់បច្ចុប្បន្នក្រុមដែលឈ្នះពាននេះបានច្រើនជាងគេគី Al Sadd សរុប១៨ដង, Al-Arabi សរុប៨ដង និង Al-Gharrafa សរុប៧ដង។

Al Sadd
Telegram-Troryorng
Share.