ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២១ នេះគឺជា​ថ្ងៃ​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​ក្រុងប៉ារីស​(២៣​តុលា​១៩៩១-២៣​តុលា​២០២១) ដើម្បី​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ ។

ខ្លឹមសារ​សំខាន់​ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួម​មាន ៖
-​ការ​ឈប់​បាញ់​រវាង​ភាគី​ជម្លោះ​ក្នុង​សង្គ្រាមស៊ី​វិល​ខ្មែរ
-​ការ​កាត់​រំសាយទ័ព
-​កា​រដក​កងទ័ព​បរទេស​ចេញពី​កម្ពុជា (​ដោយសារ​តែ​នៅ​ក្នុង​អំឡុង​សង្គ្រាមស៊ីវិល​នោះ វៀ​តាម​ដាក់​ទ័ព​នៅ ​កម្ពុជា ដើម្បី​ជួយ​រដ្ឋាភិបាល​សា​ធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​នឹង​ចលនា​តស៊ូ​នៅ​ជាយ​ដែន​)
-​ការ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជា​ធិ​បតេ​យ្យ
-​ការ​កំណត់​អាណត្តិ​របស់​អ៊ុ​ន​តាក់ ដើម្បី​មក​ពិនិត្យ​មើល​បទ​ឈប់​បាញ់ រក្សា​សន្តិភាព និង​រៀបចំ​ការ​បោះ​ឆ្នោត​ទៅ​តាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង
-​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួន​ខ្មែរ ជា​ពិសេស​ពី​ជំរំ​ជនភៀសខ្លួន​នៅ​ជាយ​ដែន​ខ្មែរ​-​ថៃ ឲ្យ​វិល​ត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ
-​កំណត់​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់កម្ពុជា​(​រួម​មាន​ដូច​ជា គោលការណ៍​ប្រជា​ធិ​បតេ​យ្យ​សេរី​ពហុបក្ស ការ​គោរព​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន និង​គោលការណ៍​នីតិរដ្ឋ ជាដើម​។

យោងតាមឯកសារបង្ហាញថា ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស មាន​១៨​ប្រទេស​+​កម្ពុជា ។ ប៉ុន្តែ នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បែងចែក​ជា​៤​ភាគី គឺ​រដ្ឋ​កម្ពុជា ហ្វ៊ុន​ស៊ិ​ន​ប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា សឺ​ន សាន និង​ខ្មែរក្រហម ដែល​រួម​បញ្ចូល​គ្នា​បង្កើត​ជា    «​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​» ។

May be an image of 6 people and people standing

ប្រទេស​ជា​ហត្ថលេខី​១៨​ផ្សេង​ទៀត រួម​មាន​មាន ៖
-​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​(៥​ប្រទេស​)៖ អា​មេ​រិ​ក អង់គ្លេស បារាំង​(​សហ​ប្រធាន​សន្និសីទ​) ចិន និង​សហភាព​សូ​វៀត
-​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​(៨​ប្រទេស​)៖ ឥណ្ឌូ​ណេ​ស៊ី (​សហ​ប្រធាន​សន្និសីទ​) វៀតណាម ឡាវ ថៃ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ហ្វ៊ី​លី​ពី​ន និង​ប្រ៊ុ​យណេ ពោល​គឺ​ប្រទេស​ក្នុង​អាស៊ាន​បច្ចុប្បន្ន លើកលែងតែ​ភូមា​ចេញ
-​ក្រុម​ប្រទេស​មិន​ចូលបក្ស​សម្ព័ន្ធ តំណាង​ដោយ​យូ​ហ្គោ​ស្លា​វី
-​ប្រទេស​៤​ផ្សេង​ទៀត​គឺ ឥណ្ឌា ជប៉ុន កា​ណា​ដា និង​អូស្ត្រាលី ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនធ្លាប់បានរំលឹកនៅថ្ងៃនេះថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ ហើយបន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសំបូរសប្បាយរហូតមកដល់សព្វថ្ងៃ»៕

May be an image of 3 people and text

https://pressocm.gov.kh/archives/67852
Share.