មានកម្មករព្យួរកិច្ចសន្យាការងារ នៃរោងចក្រញ៉ូវស្តារ ម្នាក់​ឈ្មោះ លី សុភា ភេទស្រីបានលួចគេចវេះចេញពីតំបន់បិទខ្ទប់ នៃខេត្តព្រះសីហនុ ធ្វើដំណើរទៅខេត្តស្ទឹងត្រែង។អ្វីដែលនាំ ឲ្យមានការបារម្ភនោះគឺនាងមានលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ អ្នកជំងឺរូបនេះ បានប៉ះពាល់ ដោយប្រយោល ជាមួយកម្មករ ដែលបានព្យួរកិច្ចសន្យា ការងារជាមួយគ្នាចំនួន ២០នាក់ បន្ថែមទៀត នៃរោងចក្រញ៉ូវស្តារ ក្នុងខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានចាត់ទុកទង្វើរបស់ស្ត្រីរូបនេះថា  គឺជាអំពើដោយចេតនា មិនគោរពវិធានការរដ្ឋបាល ដែលមានចែង នៅក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ផ្សេងទៀត។

ក្នុងនោះ អភិបាលខេត្តព្រះសីហនុក៏បានស្នើឲ្យអភិបាលខេត្តស្ទឹងត្រែងចាត់វិធានការច្បាប់ចំពោះ បុគ្គលល្មើសរូបនេះ ឱ្យបានតឹងរ៉ឹងបំផុត ៕

Share.