ក្ដៅៗ! សារព័ត៌មាន​ត្រយង​ទទួល​បាន​ដំណឹង​ដ៏​រសើប​មួយ​កំពុង​តែ​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​សៅរ៍​​នេះ​ថា​គណៈ​កម្មការ​ប្រកួត​បវរកញ្ញា​ Miss Grand International មិន​អនុញ្ញាត​ឱ្យ​បវរ​កញ្ញា​កម្ពុជា​ដែល​ទៅ​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​នោះ​ស្លៀក​ឈុត​តំណាង​ជាតិ​ដែល​មាន​រូប​ប្រាសាទ​អង្គរ​វត្ត​ចូលរួម​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​​នោះ​ឡើយ​។​

សូម​ចុច​អាន​ ប៉ូ គីមថេងសុតធីតា៖ ​មិន​ចុះចាញ់​ ​ប្រកួត​ហើយ​ប្រកួត​ទៀត​ ទាល់​តែ​​​​ឈ្នះ​ក្លាយ​ជា​ម្ចាស់​ជយលាភី

នៅ​លើ​បណ្ដាញ​សង្គម​មាន​ផេក​ធំៗ​ ពិសេស​ផេក​ដែល​គាំទ្រ​ការ​ប្រកួត​បវរកញ្ញា​ដូច​ជា​ គាំទ្រ​ខ្សែ​ភាពយន្ត​ខ្មែរ​ តារា​ខ្មែរ​ , Universe Pageant បាន​ចេញ​មក​ផុស​ជា​បន្ត​បន្ទាប់​គ្នា​ថា​ «អ្នករៀបចំកម្មវិធី Miss Grand International ដែលនិងរៀបចំនៅឯប្រទេសថៃបានធ្វើការស្នើរសុំអោយ Miss Grand Cambodia ផ្លាស់ប្ដូរឈុតតំណាងជាតិខ្មែរចេញ ដោយមិនអោយដាក់បង្ហាញលើឆាកកំឡុងពេលប្រកួតនោះ​ទេ​ 🇰🇭»។

ងាក​មក​អ្នករៀបចំការឆ្នៃម៉ូតរបស់ Miss Grand Cambodia ស្ទើរតែមិនមានពេលវេលាគ្រប់គ្នាក្នុងការរៀបចំក៏ដូចជាជ្រើសរើសឈុតតំណាងជាតិថ្មីឡើយ​ ព្រោះ​កម្មវិធី​ Miss Grand International 2021 នឹង​រៀបចំ​ឡើង​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ហើយ​ នាខេត្ត​ភូកេត ប្រទេស​ថៃ​៕

សូម​ចុច​អាន​ ប្រវត្តិតស៊ូ MGC 2021 ប៉ូ គីមថេងសុតធីតា ឆ្លងកាត់អ្វីខ្លះទម្រាំបានគ្រងមកុដជយលាភី!

នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បឋម​ដែល​សារព័ត៌មាន​ត្រយង​ទទួល​​បាន​​​តាម​រយៈ​បណ្ដាញ​ផ្សព្វផ្សាយ​នានា​នៅ​លើ​បណ្ដាញ​សង្គម​ប៉ុណ្ណោះ​ ដូច្នេះ​នៅ​មិន​អាច​សន្មត​ថា​ពិត​ឬ​យ៉ាង​ណា​នោះ​ទេ​ មាន​តែ​រង់ចាំ​ការ​បកស្រាយ​បំភ្លឺ​ពី​ខាង​ក្រុមហ៊ុន​មហាហង្ស ឬ​ក៏​គណៈកម្មាការ​រៀបចំ​ការ​ប្រកួត​ Miss Grand Cambodia ទើប​អាច​យក​ជា​ការ​បាន​។

គួរដឹង​ថា​ឆ្នាំ​នេះ​កញ្ញា​ ប៉ូ គីមថេង​សុត​ធីតា​ ដែល​ជា​ម្ចាស់​ជយលាភី​តំណាង​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​គឺជានារី​ម្នាក់​ដែល​មាន​ការ​តស៊ូ មាន​ភាព​អំណត់​ មាន​សមត្ថភាព​ និង​ភាព​ឆ្លាត​វៃ គួរ​ជាទីមោទកភាព ថែម​ទាំង​មាន​ចំណេះដឹង​ផ្នែក​ភាសាអាច​និយាយ​​បាន​រហូត​ដល់​ទៅ​៣​ភាសា​ថែម​ទៀត​ផង​៕​

Telegram-Troryorng
Share.