បុរសជាអ្នកបើកតាក់ស៊ីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ខេត្តកោះកុងប្រើតេស្ដរហ័ស រកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ។

ក្រោយរកឃើញវិជ្ជមានជំហានដំបូងភ្លាម បុរសជាអ្នករត់តាក់ស៊ីរូបនេះត្រូវបានដាក់សម្រាកឲ្យព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងគ្រូពេទ្យបានយកសំណាកបញ្ជូនទៅវិទ្យាស្ថានជាតិប៉ាស្ទ័រដើម្បីបញ្ជាក់ជាផ្លូវការ។

សូមជម្រាបថា អ្នកបើកតាក់ស៊ីនេះមានឈ្មោះ លីន ប៉ូលីន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅបន្ទប់ជួលរោងចក្រដំបូលខៀវ ក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ៕

Share.