កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩៣៨នាក់ ខណៈដែលមានអ្នកជំងឺបានជាសះស្បើយឡើងវិញចំនួន៣៦១នាក់។

យោងតាមក្រសួងសុខាភិបាល រាជធានីភ្នំពេញនៅតែជាចំណុចក្តៅដែលមានចំនួនអ្នកឆ្លងចំនួន៦០៧ នាក់ ខេត្ត កណ្ដាល ១៧៦នាក់ ខេត្ត បន្ទាយមានជ័យ ៥១ នាក់ កំពង់ស្ពឺ ១៤នាក់ តាកែវ ៤នាក់កំពង់ចាម ៣នាក់ត្បូងឃ្មុំ ២នាក់ពោធិ៍សាត់ ម្នាក់ ស្វាយរៀង ម្នាក់ បាត់ដំបង ម្នាក់ សៀមរាបចំនួន ម្នាក់។

គិតត្រឹមព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជាមាន អ្នកឆ្លងសរុបចំនួន ១៦២៩៩នាក់ អ្នកជាសះស្បើយចំនួន ៥៧៩១នាក់ – អ្នកកំពុងព្យាបាលចំនួន ១០៣៩៤នាក់ -និងអ្នកស្លាប់ចំនួន ១០៧នាក់៕

Share.