កញ្ញា​ Tran Hoang Ai Nhi បវរកញ្ញា​​ Intercontinental 2021 ដែល​តំណាង​ឱ្យ​ប្រទេស​វៀតណាម​បាន​ស្លៀក​ឈុត​ម៉ៃយ៉ូ​ជជុះ​ ទិញ​នៅ​ផ្សារ​មួយ​ទឹក ដើម្បី​​ចូលរួម​ប្រកួត​ក្នុងវគ្គ​​​ប្រកួត​ឈុត​​ហែល​ទឹក។

នៅ​ក្នុង​ថ្ងៃ​​ប្រកួត​ដំបូង​កញ្ញា​ត្រុវ​បង្ខំ​ចិត្ត​ទិញ​ឈុត​ម៉ៃយ៉ូ​ក្នុង​ផ្សារ​នៅ​ប្រទេស​អេហ្ស៊ីប​ ដោយ​សារ​តែ​ឈុត​ម៉ៃយ៉ូ ឬ​ឈុត​ហែល​ទឹក​ដែល​បាន​ត្រៀម​មក​នោះ​ស្ថិត​ក្នុង​វ៉ាលីស​ដែល​គយ​អេហ្ស៊ីប​រឹបអូស​ទុក​។

ស្រី​ស្អាត​ដែល​តំណាង​ឱ្យ​ប្រទេស​វៀតណាម​រូប​នេះ​បាន​ចេញ​មក​ហាលថ្ងៃ​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ក្រហម​ស្រស់​ដែល​ឈុត​នេះ​ក៏​​ទិញ​ក្នុង​ផ្សារ​មួយ​ទឺក​ក្នុង​ប្រទេស​អេហ្ស៊ីប​នេះដែរ​។ ថ្វី​ត្បិត​តែ​កញ្ញា​កំពុងប្រឈម​បញ្ហា​ តែ​កញ្ញា​បាន​ព្យាយាម​ប្រឹងប្រែង​បំពេញ​តួនាទី​ក្នុង​ការ​ប្រកួត​យ៉ាង​ល្អ​។

កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៥ កន្លង​ទៅ​ថ្មីៗនេះ​ គណៈ​រៀបចំកម្មវិធី​បាន​ធ្វើ​ជាមួយ​នឹង​អាជ្ញាធរ​ដើម្បី​រក​ដំណោះស្រាយ​យក​កាបូប​របស់​កញ្ញា​ត្រលប់​មក​វិញ។​ ប្រសិន​បើ​មិន​អាច​យក​មក​បាន​ទេ​ កញ្ញា​ត្រូវ​តែ​ស្លៀក​ឈុតរាត្រី​ស្រមោលសរ​​ពីរ​ ក្នុង​ចំណោម​បួន​ឈុត​ដែល​នៅ​សល់ដើម្បី​​ចូលរួម​បង្ហាញ​សមត្ថភាព​ក្នុង​រាត្រី​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​និង​វគ្គ​ផ្ដាច់​ព្រ័ត្រដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា​ ខាង​មុខ​នេះ​។​

គួរ​ដឹង​ថា​ Ai Nhi បច្ចុប្បន្ន​មាន​វ័យ​២៣ឆ្នាំ​ ក្នុង​ទីក្រុង​ Dak Lak កញ្ញា​ធ្លាប់​ជាប់​ក្នុង​ចំណោម​ Top10 កម្មវិធី​ប្រកួត​ Miss World Vietnam 2021 ហើយ​​បាន​ជាប់​ក្នុង​​ Top5 កម្មវិធី​ឲ Compassionate Beauty។ នៅ​ឆ្នាំ​២០២០ កញ្ញា​ចូល​រួម​ប្រកួត​ Miss Vietnam ហើយ​បាន​ជាប់​ដល់​វគ្គ​ Top22។ បច្ចុប្បន្ន​កញ្ញា​កំពុង​តែ​សិក្សា​ផ្នែក​ជំនួញ​​និង​ពាណិជ្ជកម្ម​នៅ​មហាវិទ្យាល័យ​ Van Lang University ក្នុង​ទីក្រុង​ Ho Chi Minh។

គួរ​ដឹងថា​ឈុត​​ត្រៀម​ប្រកួត​ចំនួន​១៥​ឈុត​ គ្រឿង​តុបតែង​ខ្លួន​ ស្បែក​ជើង​ នៅ​ក្នុង​វ៉ាលីស​ត្រូវ​បាន​គយ​អេហ្ស៊ីប​រឹបអូស​ពី​កញ្ញា​ នៅ​ពេល​ដែល​កញ្ញា​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អេហ្ស៊ីប​ ដោយ​សារតែ​សង្ស័យ​ថា​កញ្ញា​លបលួច​យក​របស់​ខុស​ច្បាប់​ចូលប្រទេស​ខ្លួន ខណៈ​ដែល​កញ្ញា​បាន​ឱ្យ​ដឹង​ដែរ​ថា​ដោយ​សារ​តែ​ឈុត​ទាំងអស់​នោះ​ត្រូវ​បាន​វ៉ិចខ្ចប់​បិទជិត​យ៉ាង​ប្រុង​ប្រយ័ត្ន ជា​កត្តា​ធ្វើ​ឱ្យ​គយ​ទីនោះ​យល់​ឃើញ​ថា​ជារបស់​ខុស​ច្បាប់​៕​

Telegram-Troryorng
Share.