1000 followers thank you background with confetti

លោក​គ្រូ​បង្វឹក​របស់​ក្លិប​បាល់ទាត់​វិសាខា ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ជ្រើសរើស​​ចូល​​ក្នុង​ក្រុម​​ជំនួយការ​គ្រូ​បង្វឹក​ដើម្បី​ដឹកនាំ​ក្រុម​​បាល់ទះ​ក្នុង​សាល​ផ្នែក​បុរស​ជម្រើសជាតិ​កម្ពុជា ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ីអាគ្នេយ៍​លើក​ទី៣១ (31st SEA Games) នៅ​ខែ​វិច្ឆិកា ខាង​មុខ នៅ​ប្រទេស​វៀតណាម។​

អត្ថបទពាក់ព័ន្ធ៖គ្រូ​បង្វឹក​ជនជាតិ​ចិន លោក Li Jun នឹង​ដឹកនាំ​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា ទៅ​ប្រកួត​ស៊ីហ្គេម

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ជូនដំណឹង​នៅ​រសៀល​ថ្ងៃ​អង្គារ នេះ​ថា គ្រូ​ជំនួយ​ទាំង​៣​រូប​នេះ​មាន​លោក សាន សុក្រិត្យ, លោក គាំ ស៊ានហ៊ីន, លោក នៅ សាម៉េត ដើម្បី​ជួយ​ជ្រោមជ្រែង​ការងារ​ដល់​លោក Li Jun ជា​គ្រូ​បង្គោល។ ​

ក្រុម​​បាល់ទះ​ក្នុង​សាល​ផ្នែក​បុរស​ជម្រើសជាតិ​កម្ពុជា ត្រូវ​ត្រៀម​​ចេញ​ទៅ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​កីឡា​​អាស៊ីអាគ្នេយ៍​លើក​ទី៣១ (31st SEA Games) នៅ​ខែ​វិច្ឆិកា ខាង​មុខ​ក្នុង​រដ្ឋធានី​ហាណូយ ប្រទេស​វៀតណាម៕

Share.