លោក Ronald Koeman

ក្លិប​អ្នក​មាន​បុណ្យ​ FC Barcelona សម្រេចបណ្តេញលោក Ronald Koeman ចេញពីតំណែង​ បន្ទាប់ពី​ចាញ់​ Rayo Vallecano ក្នុងលទ្ធផល ១-០ កាលពីយប់មិញនេះ ក្នុង​ពានរង្វាន់​លីគកំពូលប្រទេស​អេស្ប៉ាញ (La Liga)។

បច្ចុប្បន្ន Barcelona ក្រោមការដឹកនាំរបស់បុរសសញ្ជាតិហូឡង់វ័យ៥៨ឆ្នាំរូបនេះ ស្ថិតនៅលេខ៩ នៅក្នុងក្របខណ្ឌ Laliga Santander បន្ទាប់ពីលេង១០ប្រកួត ឈ្នះ៤ ស្មើ៣ និងចាញ់៣ មាន១៥ពិន្ទុ។

លោក Ronald Koeman

គួរបញ្ជាក់ឲ្យដឹងថាលោក Ronald Koeman អាចមិនមែនជាគ្រូបង្វឹកដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្រ្តក្លិប Barcelona ប៉ុន្តែស្នាដៃរបស់គាត់ក្នុងនាមជាកីឡាករលេងឲ្យក្លិប Barcelona មានច្រើនដូចជា៖
– នៅឆ្នាំ ១៩៨៩ ក្នុងនាមជាកីឡាករលោក Ronald Koeman បានជួយ Barcelona អោយឈ្នះពាន Champions League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្លិប បន្ទាប់ពីបង្កើតតាំងពីឆ្នាំ១៨៩៩។
– គាត់គឺជាកីឡាករខ្សែការពារដែលរកគ្រាប់បានច្រើនបំផុតក្នុងប្រវត្តិសាស្រ្តក្លិប Barcelona សរុប៩០គ្រាប់។

យោងតាមការចុះផ្សាររបស់កាសែត ARA បានរាយការណ៍ថា លោក Xavi Hernandez អាចជាគ្រូបង្វឹកក្រុម Barcelona ស្នងតំណែងលោកគ្រូ Koeman ដែលត្រូវបានបណ្តេញចេញ។

អត្ថបទពាក់ព័ន្ធ៖Xavi Hernandez បន្ត​កិច្ចសន្យា​ដឹកនាំ​ក្លិប​នៅ​កាតារ​ដល់​ឆ្នាំ​២០២៣

លោក Xavi Hernandez

ប្រភព៖ ARA

Telegram-Troryorng
Share.