លោក ឌួង ឆាយ​ បាន​ចេញ​មក​ប្រកាស​កាល​ពី​យប់​មិញ (២៨ ខែ​តុលា​ ២០២១) ​ចែក​រំលែក​ជូន​ដល់​អ្នក​គាំទ្រ​​ដែល​ស្រលាញ់​ចូលចិត្ត​​លោក​ឱ្យ​បាន​ដឹង​ដំណឹង​រីករាយ​របស់​លោក​និងក្រុម​​គ្រួសារ​ ​ថា​ពេល​នេះ​លោក​អាច​រំដោះ​ខ្លួន​ចេញ​ពី​បំណុល​ធនាគារ​ជាង១០​លាន​ដុល្លារ​ហើយ​។

សូមចុច​អាន​ ទ្រាំ​បៀម​ទុក្ខ​យូរ! ទីបំផុត លោក​ ឌួង ឆាយ​ ដាច់​ចិត្ត​ទម្លាយ​​ថា​ខ្លួន​​ជំពាក់​​កម្ម​​មនុស្ស​ស្រី​៣នាក់​​

ប៉ុន្មាន​ថ្ងៃ​នេះ​ទំនាស់​រវាង​លោក​ ឌួង ឆាយ និង​អតីត​ភរិយា​អ្នក​នាង​ ដេត ម៉ាលីណា បាន​ផ្ទុះ​ការ​ចាប់​អារម្មណ៍​ជា​ថ្មី​ម្ដង​ទៀត​នៅ​លើ​បណ្ដាញ​សង្គម​​ ដោយ​សារ​តែ​បញ្ហា​ចម្រូងចម្រាស​​រវាង​អ្នក​ទាំ​ង​ពីរ​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​អាច​រក​ទី​បញ្ចប់​បាន​ ជា​ពិសេស​ទៀត​​នោះ ​​ភាគី​ទាំង​សងខាង​នៅ​តែ​បន្ត​ចេញ​មក​វាយ​ប្រហារ​និង​បក​អាក្រាត​គ្នា​ទៅវិញ​ទៅ​មក​ពី​ចំណុចអាក្រក់របស់​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​។

យ៉ាង​ណា​មិញ​លោក​​ ឌួង ឆាយ​ ដែល​បែក​បាក់​អតីត​ភរិយា​និង​បាត់​បង់​ងារ​ជា​ឧកញ៉ាដោយ​សារ​តែ​បែក​ធ្លាយ​រឿង​ប្រើ​អំពើ​ហិង្សា​​ ធ្លាប់​បាន​​អះអាង​ថា​ខ្លួន​ចុះ​ចេញ​ពី​ផ្ទះ​តែ​ខ្លួ​ន​ហើយ​បន្សល់​ទុក​ទ្រព្យ​សម្បត្តិ​ឱ្យ​ប្រពន្ធ​និង​កូន​ ថែម​ទាំង​ជំពាក់​បំណុល​ធនាគារ​ច្រើន​សន្ធឹក​សន្ធាប់​រហូត​ជាង ​១០​លាន​ដុល្លារ​​ឯណោះ។​

សូមចុច​អាន ឮ​ ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ ឌួង ឆាយ ​ខំ​អាណិ.ត​ តែ២ម៉ោង​ក្រោយ ​បែរ​ជាដៀ.ល​វិញ!

ជា​ការ​កត់​សម្គាល់​រឿង​បំណុល​ធនាគារ​​របស់​បុរស​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គមដែល​មាន​រហូត​រាប់​សិប​លាន​រូប​នេះ​ត្រូវ​បាន​សាមី​ខ្លួន​ប្រកាស​ជា​សាធារណៈ​ថា​លោក​ អ្នក​ម្ដាយ​និងប្អូន​ៗ​របស់​លោក​បាន​សង​បំណុល​ធនាគារ​រួច​ហើយ​ ដោយ​ប្រាក់​បំណុល​នោះ​ឪពុក​របស់​លោក​យក​ទៅ​ធ្វើ​ជំនួញ​យ៉ាង​សកម្ម​។​

លោក ឌួង ឆាយនិងម្ដាយ​ ព្រមទាំង​អាជ្ញាធរ​សុំ​ចូលជួប​កូន​ តែ​ត្រូវ​បាន​ភាគី​អ្នក​នាង​ ដេត ម៉ាលីណា បដិសេធ​

ក្រៅ​ពី​​នេះ​លោក​ក៏​បាន​ប្រកាស​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹកនាំ​ទាំង​អស់​ដែល​សណ្ដោស​ប្រោស​ប្រណី​ដល់​រូប​លោក​ ហើយ​លោក​ក៏​បាន​​អរគុណ​ចំពោះ​អ្នក​ស្រលាញ់​រាប់​អាន បងប្អូន​ មិត្ត​ភក្ដិ​ល្អ​ៗ​ពិត​ប្រាកដ​ដែល​ស្រលាញ់​រាប់​អាន​លោក​ក្នុង​គ្រា​លំបាក។

បុរស​ពោះ​ម៉ាយ​កូន​៣​រូប​នេះ​ក៏​បាន​គូស​បញ្ជាក់​ក្នុង​នោះ​ដែរ​ថា​ រឿង​ដែល​លោក​បាន​ឆ្លង​កាត់​លើក​នេះ​ធ្វើ​ឱ្យ​លោក​កាន់​តែ​ស្គាល់​មនុស្ស​ច្បាស់​។ មួយ​វិញ​ទៀត​ លោក​បាន​ប្រកាស​បើក​ឱ្យ​ខ្ចី​ប្រាក់​និង​បើក​លក់​គំរោង​បុរី​នៅ​ជិត​ផ្លូវ​២០០៤ របស់​គ្រួសារ​លោក​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

ងាក​មក​អ្នក​គាំទ្រ​ដែល​តែងតែ​គាំទ្រ​​និង​ចូលចិត្ត​លោក​បាន​សម្ដែង​នូវអារម្មណ៍​រំភើប​និង​រីករាយ​ ព្រម​ទាំង​កោត​សរសើរ​ដែល​លោក​អាចដោះ​បំណុល​ហើយ​ត្រលប់​មកឈររ៉ឹងប់ឹងឡើងវិញ​នៅ​ខាង​ក្រោម​ផុស​ដែល​លោក​បានបង្ហោះ​ចែក​ជូនដំណឹងដ៏​សែន​រីករាយនៅ​ក្នុង​​ក្រុមគ្រួសារ​លោក​​នៅ​លើ​បណ្ដាញសង្គម​សឹង​តែ​​គ្រប់គ្នា៕

រូប​ភាព​ដក​ស្រង់​ចេញ​ពី​ហ្វេសប៊ុក​លោក​ ឌួង​ ឆាយ

«សូមប្រកាសថាខ្ញុំ និងអ្នកម្តាយរួមទាំងប្អូនៗបានសងបំណុលធនាគារជាង 10,000,000$ អស់ហើយដែលខ្ចីដោយលោកឪពុករបស់ខ្ញុំយកទៅធ្វើជំនួញយ៉ាងសកម្ម។ សូមគោរពអរគុណថ្នាក់ដឹកនាំទាំងអស់ដែលបានសណ្តោសប្រោសប្រណី។ សូមអរគុណបងប្អូនល្អ និងមិត្តភ័ក្តល្អៗពិតប្រាកដដែលនៅតែស្រលាញ់រាប់អានមិនប្រកាន់ពេលខ្ញុំលំបាក។ រឿងមួយនេះបានធ្វើអោយខ្ញុំស្គាល់មនុស្សជាច្រើនកាន់តែច្បាស់។ ខ្ញុំនឹងបើកទទួលអោយខ្ចីប្រាក់ និងបើកលក់គំរោងបុរីថ្មីនៅជិតផ្លូវ 2004 របស់គ្រួសារខ្ញុំឆាប់ៗខាងមុខនេះ។ សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់រាប់អានផ្តល់កំលាំងចិត្តជាពិសេសអាណិតគ្រួសារខ្ញុំ #ស្គាល់មនុស្សពិតប្រាកដពេលគ្រាលំបាក IG ខ្ញុំត្រូវបានគេហេកយកបាត់ហើយ សូម​ពូ​មីង​បង​​ប្អូន​ជួយ Follow IG https://www.instagram.com/duong.chay/ឌួង ឆាយ»

Telegram-Troryorng
Share.