អនុប្រធានសហព័ន្ធបាល់ទាត់កាណាដា និងជាប្រធានសហព័ន្ធបាល់ទាត់អាមេរិកខាងជើង,កណ្តាល និងការាបៀនសមាគមបាល់ទាត់ (CONCACAF) លោក Victor Montagliani បានដឹកនាំគណៈប្រតិភូ FIFA ទៅកាន់ទីក្រុង Houston កន្លែងដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួតនៅ FIFA World 2026 ផ្នែកបុរស។

ដំណើរទស្សនកិច្ច​នេះ​បាន​បន្ត​ទៅកាន់ទីក្រុង Texas, Dallas, Kansas, Cincinnati, Dever, San Francisco, Seattle នៅក្នុងសហរដ្ឋអាមេរិក និងទីក្រុង Monterrey នៅម៉ិកស៊ិក ចាប់ពីថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលាសប្តាហ៍មុន ដល់ថ្ងៃចន្ទ ទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ទីក្រុង Houston គឺជាទីក្រុងធំជាងគេទី៤ របស់សហរដ្ឋអាមេរិក ដែលមានកីឡដ្ឋាន NRG របស់ក្រុមបាល់ទាត់អាមេរិក Houston Texans អាចផ្ទុកអ្នកទស្សនាបានជាង ៧មុឺននាក់។

កីឡដ្ឋាន NRG

គួរបញ្ជាក់នេះជាលើកទី១ ក្នុងប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ដែលមានម្ចាស់ផ្ទះ៣ប្រទេសរួមគ្នាមានដូចជា អាមេរិក កាណាដា និងម៉ិចស៊ិក ដោយមានសមាជិកចូលរួមកើនឡើងរហូតដល់ទៅ ៤៨ប្រទេសចូលរួម ហើយស្មើនឹង ៨០ប្រកួត ចំណាយពេល ៣៤ថ្ងៃទើបចប់ទាំងស្រុង។

ការបោះឆ្នោតធ្វើម្ចាស់ផ្ទះ World Cup លើកទី២៣ ឆ្នាំ២០២៦ នេះត្រូវបានរៀបចំឡើងនៅក្នុងអង្គមហាសន្និបាតលើកទី៦៨ របស់សហព័ន្ធគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក ដែលហៅកាត់ថា FIFA នៅក្នុងទីក្រុងម៉ូស្គូ (Moscow)។ ខណ: World Cup 2022 លើកទី២២ នឹងធ្វើឡើងនៅប្រទេសស្ថិតនៅទ្វីបអាស៊ី កាតា ដោយមាន៣២ប្រទេសចូលរួម ដូចនៅរុស្ស៊ី World Cup 2018 ដែរ។

សហរដ្ឋអាមេរិចធ្លាប់ធ្វើជាម្ចាស់ World Cup លើកចុងក្រោយនៅឆ្នាំ ១៩៩៤ ដែលកាលនោះក្រុមអង់គ្លេសធ្លាក់ត្រឹមវគ្គជម្រុះ ហើយក្រុមសាំបាប្រេស៊ីលជាអ្នកលើកពាននេះជាលើកទី៤ ដោយយកឈ្នះអុីតាលីនៅវគ្គផ្ដាច់ព្រ័ត្រដោយបាល់កាត់សេចក្តី១១ម៉ែត្រ(៣-២) បន្ទាប់ពីស្មើគ្នា ០-០ នៅក្នុងម៉ោងធម្មតា។

Telegram-Troryorng

Share.