ខណៈ​ដែល​កម្មវិធី​ប្រកួត​បវរកញ្ញា​ចក្រវាឡ​ឬ​ Miss Universe 2020 កាន់​តែ​ខិត​ជិត​មក​ដល់​អ្នក​គាំទ្រ​កម្ពុជា​ដែល​ជា​អ្នក​ស្រលាញ់​ចូលចិត្ត​កម្មវិធី​ប្រកួត​សម្រស់​នេះ​កំពុង​ប្រមូល​ផ្ដុំ​គ្នា​និង​ផ្សព្វផ្សាយ​ដើម្បី​រក​ Follow ឱ្យ​បវរកញ្ញា​ចក្រវាឡ​កម្ពុជា​ កញ្ញា ​រ៉េត សារីតា Reth Sarita

ជា​ការ​ពិត​ណាស់​នៅ​លើ​ឆាក​អន្តរជាតិ​គេ​សម្គាល់​ភាព​ល្បីល្បាញ​និង​ប្រជាប្រិយភាព​របស់​តារា​ឬ​ក៏​បុគ្គល​ល្បី​ៗ​តាម​ចំនួន​ Follow លើ​ IG ដែល​ខុស​គ្នា​ប្រទេស​កម្ពុជា​យើង​ដែល​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ភាគ​ធំ ដូច្នេះ​ខណៈ​ដែល​កញ្ញា​ រ៉េត សារីតា កំពុង​តែ​បំពេញ​តួនាទី​ជា​បេក្ខនារី​បវរកញ្ញា​ចក្រវាឡ​តំណាង​កម្ពុជា​អ្នក​គាំទ្រ​បាន​បង្កើត​យុទ្ធនាការ​ស្វែង​រក​ចំនួន​ Follow លើ​ IG ដើម្បី​បង្ហាញ​ឱ្យ​បរទេស​ឃើញ​ពី​​ភាព​ល្បីល្បាញ ​និង ​ប្រជាប្រិយភាព​របស់​នារី​ខ្មែរ​រូប​នេះ​។​

សូមចុចត្រង់​នេះ៖ ស្អាតណាស់​បវរកញ្ញា​ចក្រវាឡឡាវ Christina ម្ចាស់រហស្សនាមតុក្កតា Barbie ឡាវ​

បន្ទាប់​ពី​មាន​យុទ្ធនាការ​បេសកកម្ម​ស្វែង​រក​ចំនួន​ Follow ឱ្យ​គ្រប់​ ១០០K ជូន​បវរកញ្ញា​ រ៉េត សារីតា នៅ​ពេល​នេះ​គណនី​ IG របស់​កញ្ញា​ដែល​មាន​ឈ្មោះ​ថា​ saritareth មាន​ចំនួន​ Follow ៩៧K ដូច្នេះ​អ្នក​គាំទ្រ​មាន​ជំនឿ​ថា​មុន​ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា ​ម៉ោង​នៅ​អាមេរិក​ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ខែ​ឧសភា​ម៉ោង​នៅ​កម្ពុជា​ ​ប្រាកដ​ជា​អាច​រក​ចំនួន ១០០K គ្រប់​តាម​អ្វី​ដែល​បានកំណត់​គោល​ដៅ​។

សូមចុច​លើឈ្មោះ​ Reth Sarita នេះដើម្បី​ភ្ជាប់​ទៅ​កាន់គណនី IG ​របស់​បវរកញ្ញា​ចក្រវាឡ​

អ្នក​គាំទ្រ​ដែល​ជា​ហ្វេន​កម្មវិធី​ប្រកួត​ Miss Universe មាន​ជំនឿ​ចិត្ត​ខ្ពស់​ទៅ​លើ​បវរកញ្ញា​រូប​នេះ​ព្រោះ​ រ៉េត សារីតា ជា​បេក្ខនារី​ដេល​មាន​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ប្រកប​ដោយ​ជំនឿ​ចិត្ត​ខ្ពស់​ជា​ពិសេស​កញ្ញា​មាន​សមត្ថភាព​ភាព​អាច​និយាយ​ភាសា​បារាំង​និង​អង់គ្លេស​បាន​ល្អ​ហើយ​ថែម​ទាំង​មាន​បទ​ពិសោធ​នៅ​ក្នុង​ផ្នែក​សិល្បៈ​ទៀត​ ដែល​អាច​និយាយ​បាន​ថា​ បេក្ខនារី​កម្ពុជា​ឆ្នាំ​នេះ​ប្រៀប​ដូច​ជា​សម្លរ​កកូ​ដែល​មាន​ធាតុ​ផ្សំ​ច្រើន​ មិន​ចាញ់​ប្រៀប​ប្រទេស​ផ្សេង​ៗ​នោះ​ទេ​៕

Share.