យ៉ាងហោចណាស់មានមេខ្យល់៤នាក់បានថតចម្លងនិងចែកចាយប័ណ្ណចាក់វ៉ាក់សាំងក្លែងក្លាយត្រូវ បានសមត្ថកិច្ចបង្ហាញមុខនិងចាប់ឲ្យធ្វើកិច្ចសន្យា។

ហេតុការន៍នេះបានកើនឡើងនៅព្រឹកថ្ងៃទី០៤ខែឧសភាឆ្នាំ២០២១នេះនៅទីតាំងចាក់វ៉ាក់សាំងសាលាបឋមសឹក្សាស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

អាជ្ញាធរបានរំលឹកកុំឲ្យ ប្រជាពលរដ្ឋទាំងអស់ចាញ់បោកមេខ្យល់បែបនេះតទៅទៀត។ ប្រសិនបើបងប្អូនទៅចាក់វ៉ាក់សាំងសូមទាក់ទង មេភូមិ និងចៅសង្កាត់ដែលបងប្អូនរស់នៅដើម្បីទៅទទួលយកប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ។

ម្យ៉ាងទៀតអាជ្ញាធរបញ្ជាក់ថា  ការចាក់វ៉ាក់សាំងនេះពុំមានអស់ថវិកានោះទេ ទាំងការចាក់វ៉ាក់សាំង និង ឯកសារផ្សេងៗ៕


Share.