មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានចេញរបាយការណ៍អំពីករណីជាសះស្បើយ អ្នកជំងឺកូវីដ១៩ជាជនជាតិឥណ្ឌូនេស៊ី ចំនួន៨នាក់។

អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺក្នុងនោះមាន ឈ្មោះ Johan Susanto ជាជនជាតិឥណ្ឌូនេស៊ី ដែលបានឆ្លងដំបូងកូវីដដំបូងគេនៅក្រុងប៉ោយប៉ែតក៏ស្ថិតក្នុងបញ្ជីអ្នកជាសះស្បើយផងដែរ បន្ទាប់ពីកន្លងមកមានព័ត៌មានមិនពិតបង្ហោះផ្សាយថា អ្នកជំងឺម្នាក់នេះបានរត់ និងស្លាប់ហើយនោះ៕

Share.