អតីត​តារា​សម្ដែង​ដ៏​ល្បី​ជួរ​មុខ​ប្រទេស​ថៃ​ Tle Thanapol ត្រូវ​បាន​តុលាការ​​កាត់​ក្ដី​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១​ឆ្នាំ​ ពី​បទ​លួច​តបណ្ដាញ​យក​​ភ្លើង​រដ្ឋ​មក​ប្រើ​ប្រាស់​ខុស​ច្បាប់​​នៅ​ក្នុង​ការ៉ាស់​ធ្វើ​ឡាន​របស់​ខ្លួន​។

ខណៈ​ដែល​សាមី​ខ្លួន​ត្រូវ​បាន​ចាប់​បញ្ជូន​ចូល​ពន្ធនាគារ​ លោក​មាន​អាករៈ​ភ័យ​ ចាំ​បាច់​ត្រូវ​មាន​អ្នក​ចិត្ត​សាស្ត្រ​តាម​ជាប់​ព្រោះ​លោក​មាន​ជំងឺ​បាក់ទឹក​ចិត្ត​។ ពេល​នាំ​ខ្លួន​អតីត​តារា​រូប​ចូល​ក្នុង​ពន្ធ​នាគារ​ គ្រូ​ពេទ្យ​ប្រចាំ​ពន្ធ​នាគារ​បាន​ត្រួត​ពិនិត្យ​សុខភាព​ Swab ដើម្បី​ស្វែង​រក​ជំងឺ​កូវីដ​-១៩ រួច​ហើយ​ផ្លាស់ប្ដូរ​សំលៀក​បំពាក់​ធម្មតា​ចេញ​ដោយ​ឱ្យ​ប្រើ​សំលៀក​បំពាក់​អ្នក​ទោស​ជំនួស​ រួច​ហើយ​មាន​ការ​កាត់សក់ឱ្យ​ខ្លី​ ដោយ​សាមី​ខ្លួន​មាន​ទឹក​មុខ​ស្ងួត​ស្ងប់​និង​​មើល​​ទៅ​មាន​កង្វល់​។

បន្ទាប់​ពីរៀបចំ​ខ្លួន​​រួច​រាល់​លោក​ត្រូវ​បាន​នាំ​ទៅ​ឃុំ​នៅ​ក្នុង​បន្ទប់​មួយ​ដាច់​ដោយ​ឡែក​ ដើម្បី​តាម​ដាន​អាការៈ​ជំងឺ​ចៀសវាង​ចម្លង​ជំងឺ​កូវីដ​-១៩ ចូល​ក្នុង​ពន្ធនាគារ​។ បន្ទប់​ដែល​ Tle ត្រូវ​បាន​នាំ​យក​ទៅ​ឃុំ​ទុក​នោះ​ជា​បន្ទប់​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ មាន​កាំមេរ៉ា​សុវត្ថិភាព​ក្នុង​បន្ទប់​ មាន​ភ្នាក់ងារ​ពន្ធនា គារ ចេញ​ចូល​ពិនិត្យ​ពេញ​២៤​ម៉ោង​។​

រំលឹក​ឡើង​វិញ​​អតីត​តួឯក​ប្រុស​ល្បី​ប្រចាំ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៧​ថៃ​ Tle ដំបូង​ឡើយ​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន​ ៥​ឆ្នាំ ​ប៉ុន្តែដោយ​សារ​តែ​តារា​រូប​នេះ​ទទួល​សារភាព​ទោស​កំហុស​ទើប​ធ្វើ​ឱ្យ​លោក​កាត់​បន្ថយ​ទោស​នៅ​សល់​ ២ឆ្នាំ​ ៦​ខែ​ ដោយ​សាមី​ខ្លួន​បាន​ពឹង​មេធាវី​ឱ្យ​ធានា​ក្រៅ​ឃុំ​ រហូត​មក​ដល់​​ពេល​នេះ​​លោក​ត្រូវ​បាន​បន្ធូរ​បន្ថយ​ទោស​ឱ្យ​នៅ​សល់​ត្រឹម​១​ឆ្នាំ ប៉ុន្តែ​ត្រូវ​ទទួល​ទោស​នៅ​ក្នុង​ពន្ធនាគារ​​៕

Telegram-Troryorng



Share.