គូស្នេហ៍​ជា​តារា​ Tiktok ជនជាតិ​រុស្សី​មួយ​គូ​សម្ដែង​​ធ្វើ​ពុត​ជាកំពុង​ Oral Sex នៅ​ទី​សាធារណៈ​​ក្បែរ​​មហាវិហារ​​ប្រវត្តិ​សាស្ត្រ Moscow Cathedral ដើម្បី​បាន​ចំនួន​ View និង​ Like ច្រើនលើអនឡាញ​ ប៉ុន្តែជា​លទ្ធផល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​និង​ជាប់​ពន្ធនាគារ​ចំនួន​១០​ខែ​។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ Moscow (ម៉ូស្គូ) ដោយ​​គូ​ស្នេហ៍​មួយ​គូ​​ដែល​ខាង​ប្រុស​​មាន​ឈ្មោះ​ Ruslani Murodzhonzoda (Ruslan Bobiyev) ជនជាតិ​ Tajikistan និង​ស្រី​មាន​ឈ្មោះ​ Anastasia Chistova ​សម្ដែង​សកម្មភាព​អាសអាភាស​ដើម្បី​ទាញ​យក​ភាព​ល្បីល្បាញ​។ បុរស​ឈ្មោះ​ Ruslani ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​អនឡាញ​ស្គាល់​តាម​រយៈ​ផុស​រូប​ភាព​និង​វីដេអូ​ក្នុង​សកម្មភាព​ប្លែក​ៗ​នៅ​លើ​អនឡាញ​ ហើយ​មាន​អ្នក​តាមដាន(follow)​សកម្មភាព​របស់​គេ​១០​ម៉ឺន​គណនី​ ចំណែក​មិត្ត​ស្រី​របស់​គេ​ Anastasia មាន​វ័យ​១៩​ឆ្នាំ​ គឺជា​អ្នក​បង្ហាញ​ម៉ូដ​។

នៅ​ក្នុង​រូបភាព​នាំ​ស៊យ​នោះ​ Anastasia ពាក់​អាវ​ក្រៅ​និង​លត់​ជង្គង់​នៅ​ចំពោះ​មុខ​ Ruslani ដូចជាកំពុងធ្វើ oral sex ​ចំពី​មុខ​មហាព្រះវិហារ​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​កម្រិត​ពិភពលោក​។ មហាព្រះវិហារ​ Moscow Cathedral ត្រូវ​បាន​ចាត់​ទុក​ជា​ទីកន្លែង​​ស័ក្ដិសិទ្ធសម្រាប់​គោរព​បូជា​ ​ជា​និមិត្ត​រូប​ផ្នែក​សិល្បៈ​វប្បធម៌​ដែល​មាន​ការ​និយម​ទៅ​លេង​កម្សាន្ត​យ៉ាង​ច្រើន​កុះករ​។

សមត្ថកិច្ច​បាន​ចាប់​អ្នក​ទាំង​ពីរ​ឃុំ​ខ្លួន​ចំនួន​១០​ថ្ងៃ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ 5000₽ (ប្រាំពាន់​រ៉ូបល) គិត​ជា​ដុល្លារ​ ៧០,៥០ ដុល្លារ​ ព្រម​ទាំង​ចេញ​បញ្ជា​ឱ្យ​​និរទេ្ទស​ Ruslani ត្រលប់​ទៅ​កាន់​ប្រទេស​កំណើត​ Tajikistan វិញ​។ ក្រោយ​មក​​តុលាការ​ក្រុង​ម៉ូស្គូ​ បាន​កាត់​ក្ដី​ឱ្យ​អ្នក​ទាំងពីរ​ជាប់​ពន្ធនាគារ​ចំនួន​ ១០ខែ ព្រោះ​តាម​ច្បាប់​កំណត់​ឱ្យ​ជាប់​ទោស​ខ្ពស់​បំផុត​រហូត​១ឆ្នាំ​ ដោយ​​មាន​ស្ថាន​ទម្ងន់​ទោស​ល្មើស​និង​មើល​ងាយ​អ្នក​គោរព​សាសនា​។

ទោះ​ជា​អ្នក​ទាំងពីរ​បាន​សុំ​ទោស​តាម​រយៈ​ IG របស់​ខ្លួន​ចាប់​តាំង​ពី​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​​ដំបូងដោយ Ruslani សរសេរ​ថា​ «ខ្ញុំ​សុំទោស​យ៉ាង​ស្មោះ​ ខ្ញុំ​សុំ​ស្បថ​ថា​ខ្ញុំ​នឹង​មិន​ធ្វើ​ទៀត​នោះ​ទេ​» ចំណែក Anastasia សរសេរថា​ «ខ្ញុំ​ចង់​សុំទោស​ចំពោះ​អ្នក​គ្រប់​គ្នា​ដែល​មាន​អារម្មណ៍​ឈឺចាប់​ចំពោះ​រូប​ភាព​ទាំង​អស់​នោះ​ ខ្ញុំ​ធ្វើ​ទៅ​ព្រោះ​មិន​បាន​គិត​បាន​គ្រប់​ជ្រុង​ជ្រោយ​ ព្រោះ​គ្រាន់​តែ​ចង់​បាន​ចំនួន Like និង​រក​ប្រជាប្រិយភាព​ឱ្យ​ខ្លួន​ឯង​ ពេល​នេះ​ខ្ញុំ​ដឹងហើយ​ថា​ខ្ញុំ​បាន​អ្វី​ត្រលប់​មក​វិញ​ចំពោះ​ការ​ចង់​ល្បី​នេះ​»។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​របស់​តុលាការ​បាន​ពោល​ថា​ ទង្វើ​របស់​ Ruslani និង​ Anastasia បាន​បង្ហាញ​ដល់​ការ​មិន​គោរព​ចំពោះ​សង្គម​​យ៉ាង​ច្បាស់​ក្រឡែត​ ខណៈ​មេធាវី​របស់​ Ruslani បាន​ពោល​ថា​កូន​ក្ដី​របស់​ខ្លួន​មិន​ឧទ្ធរ​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នោះ​ទេ​៕

ប្រភព៖ Ladbible

Telegram-Troryorng
Share.