កំពុង​តែ​ក្លាយ​ជា​រឿង​ក្ដៅ​និង​រ​ង​នូវ​ការ​រិះគន់​ខ្លាំង​ ចំពោះ​ករណី​ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡា​បាន​ប្រកាស​ថា​តារា​ចម្រៀង​ K-Pop សញ្ជាតិ​ថៃ​ Lisa Lalisa សិល្បករ​ក្នុង​ផលិតកម្ម​ YG Entertainment សមាជិក​ក្រុម​ចម្រៀង​ Blackpink បាន​យល់​ព្រម​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​រាប់​​ប្រគំ​តន្ត្រី​រាប់​ថយ​ក្រោយ ឬ Countdown Concert នៅ​ប្រទេស​ថៃ​នា​ខេត្ត​ភូកេត​ ជំរាប​លា​នាចុង​ឆ្នាំ​២០២១ ស្ចាគមន៍​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ដោយ​បាន​ណាត់​គ្នា​ចុះ​កិច្ចកុង​ត្រា​ជា​ផ្លូវ​ការ​នៅ​សប្ដាហ៍​ក្រោយ​។ ​

សូមចុចអាន​ ថៃ​ចាយ១០០​លាន​ទាញLisaមក​ច្រៀង​Concert ផ្សព្វផ្សាយ​ពិភពលោក​បើក​ប្រទេស​ឡើង​​វិញ​

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មី​ៗ​នេះ​ ផលិតកម្ម​ YG Entertainment បាន​ចេញ​សេចក្ដី​ប្រកាស​ថា​ «ផលិតកម្ម​មាន​កិត្តិយស​ជា​ពន់ពេក​និង​សូម​អរគុណ​ ប៉ុន្តែ​ Lisa មិន​អាច​មក​ចូលរួម​ដូច​ដែល​បណ្ដាញ​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​នោះ​ឡើយ​ ដោយ​សារ​តែ​តារា​ង​ការងារ​ត្រូវ​បាន​កំណត់​រួចរាល់​អស់​ហើយ​ ដូច្នេះ​ក្រុម​ហ៊ុន​សូម​គោរព​ជំរាបជូន​ដើម្បី​បាន​ដឹង​គ្រប់​គ្នា​»

សូមចុច​អាន​ ​រដ្ឋា​ភិបាល​ថៃ​៖ បាក់មុខផលិតកម្មកូរ៉េ​​បដិសេធ​​ព័ត៌មាន​ Lisa មក​ច្រៀង​ចូលឆ្នាំ​សកល​នៅ​ថៃ!

ក្រោយ​មក​ទៀត​លោក Nawat Itsaragrisil មេ​ធំ Miss Grand Thailand បាន​ចេញ​មក​ផុស​បង្ហាញ​ចំណាប់​អារម្មណ៍​ខ្លួន​ចំពោះ​ករណី​ខាង​លើ​នេះ​នៅ​លើ Facebook ដែល​មាន​ឈ្មោះ ณวัฒน์ อิสรไกรศีล – Mr.Nawat Itsaragrisil ​ថា​ «ទំនាក់ទំនង​គ្នា​បែបណា​?​ គេ​មាន​ការងារ​គេ​រួច​រាល់​អស់​ហើយ​ឬ​មួយ​អត់​បាន​ទាក់ទងទេ? និយាយ​តែ​គ្នា​ឯង​ (សើច) មិន​អីទេ​ លួងចិត្ត​ទៅ​មើល​ការ​ប្រកួត​ Miss Grand ជាមួយ​គ្នា​វិញ​ ហើយ​ចាំ​ជួប​គ្នា​នៅភូកេត​ណា»៕

Telegram-Troryorng
Share.