ភ្នំពេញ៖ រថយន្តហាយលែនឌឺពណ៌ទឹកប្រាក់ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AE-9573 បើកបរតាមបណ្ដោយផ្លូវ214 ក្នុងទិសដៅពីលិចទៅកើតជិះគ្នាបួននាក់លុះមកដល់កែងជាមួយនឹងផ្លូវលេខ51 ក៏ត្រូវរថយន្តលុចស៊ីសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2G-2929 បើកបរតាមបណ្ដោយផ្លូវលេខ51ជិះគ្នានាក់បួននាក់ បុកពីក្រោយពេញទំហឹង បណ្ដាលឲ្យវិលមួយជុំហើយត្រូវរថយន្តលុចស៊ីសបុកត្រូវមួយចំហៀងទៀត បណ្ដាលឲ្យក្រពិតទាំងសងខាងនឹងដាច់ក្រឡេកង់ក្រោយ។ ចំណែកឯរថយន្តលុចស៊ីសរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ ករណីគ្រោះថ្នាក់ចរាចរណ៍នៃពុំបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តនិងរថយន្តនេះ កើតឡើងនៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី 31 ខែតុលាឆ្នាំ 2021 ស្ថិតក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឲ្យភាគីទាំងពីរ ដោយភាគីរថយន្ត lexus សុខចិត្តចេញថ្លៃសងការខូចខាតរថយន្តហាយលែនឌឺដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកុំឱ្យវែងឆ្ងាយ៕

Share.