ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកជាមួយរថយន្ដ បណ្ដាលឲ្យស្រ្តី០២នាក់របួសធ្ងន់០១នាក់ របួសស្រាល០១នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងផ្លូវបតកែងស្ថិតនៅ (ចុងអារីស្តុនចាស់)ភូមិ០៤ សង្កាត់លេខ០៤ ក្រុង /ខេត្តព្រះសីហនុ នៅវេលា១១ : ៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១។

តាមប្រភពប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់អ្នកសាព័ត៌មានឲ្យដឹងថា គាត់បានឃើញស្រ្តី០២នាក់បានជិះម៉ូតូ ០១គ្រឿងម៉ាក់ហុងដាពណ៌ខ្មៅពាក់ស្លាក់លេខបានបើកតាមបណ្ដោយផ្លូវ១៤ មិថុនា ឆ្ពោះទៅអូរត្រេះស្រាប់តែមកដល់កន្លែងកើតហេតុក៍មានរថយន្ដ០១គ្រឿងបើកបរយ៉ាងលឿនម៉ាក TUNDRA ពណ៌សរ ពាក់ស្លាក់លេខ ភ្នំពេញ 2BE -6378 បើកបរដោយជនជាតិចិនមកដល់ត្រង់ចំណុចកើតហេតុ ស្រ្តីបើកម៉ូតូក៍វ៉ា់ក់អើកាច់ចង្កូតមិនទាន់ក៍បុករថយន្ដចំជិតកងខាងក្រោយបណ្ដាលអោយស្ត្រីអ្នកបើកបររងរបួសធ្ងន់តែម្ដង ។តាមប្រភពដ៍ដែលបញ្ជាក់បន្ថែមទៀតថាស្ត្រីរងគ្រោះទាំង០២នាក់ គាត់ធ្វើការរោងចក្រ ។

ក្រោយពីកើតហេតុមន្ត្រីចរាចរណ៍ផ្លូវគោគមកដល់វាស់វែងរួចក៍បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យដើម្បីសម្រាកព្យាបាល និងម្ចាស់រថយន្ដតាមបន្តដោះស្រាយដើម្បីបញ្ចប់រឿង៕

Share.