នៅសល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជានឹងឈានចូលមកដល់​ ពោលគឺនៅថ្ងៃទី១៤ខែឧសភានេះហើយ។

ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងគម្រប់ព្រះជន្ម ៦៨យាងចូល ៦៩ព្រះវស្សា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ- អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩៖០០នាទីយប់ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង៕

Share.