នា​វេលា​ម៉ោង​ជាង​ ២ អធ្រាត​ថ្ងៃ​ទី​៣០ ​ឈាន​ចូល​ទី​៣១​ ខែ​តុលា ឆ្នាំ​២០២១ រថយន្តស៊េរី​ទំនើប​​របស់​តារា​សម្ដែង​មាន​កេរ្តិ៍​ឈ្មោះ​បោះសំឡេង​ លោក​ អេឡិច​ ចាន់​ត្រា​ បាន​បុក​ពី​ក្រោយ​រថយន្ត​ដឹក​ប្រង​ឥន្ធនៈ​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​រថយន្ត​ខូចខាត​យ៉ាង​ដំណំ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១​ សង្កាត់​ច្បារអំពៅ១ ខណ្ឌ​ច្បារអំពៅ​។

សូម​ចុច​អាន​ ឡាន Rolls Royce ដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់អតីតភរិយាលោកឌួង ឆាយ បុកទ្រូងផ្លូវ ខូចខាតយ៉ាងដំណំ!

បើ​តាម​សាក្សី​នា​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា​មុន​ពេល​មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ខាងលើ​នេះ​ រថយន្ត​ដឹក​ស៊ីទែន​ប្រេងឥន្ទនៈ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១ ដោយ​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​មធ្យម​ នៅ​ពេល​បើក​បរ​មក​ដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ BMW ពណ៌​ខ្មៅ​ ពាក់​ស្លាកលេខ​ ភ្នំពេញ​​ ២BA-៣៩៧៦ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​គឺជា​តារា​សម្ដែង​និង​ជា​ពិធីករ​ លោក​ អេឡិច​ ចាន់​ត្រា មក​បុក​ពី​ក្រោយ​រថយន្ត​ដឹក​ប្រេង​ឥន្ធន់​នោះ​ពី​ក្រោយ​​មួយ​ទំហឹង បណ្ដាល​ឱ្យរថយន្ត​វិល​មួយ​ជុំ​ ហើយ​ខូចខ្ទេច​​មួយ​កំណាត់​ខាង​មុខ​ ចំណែក​រថយន្ត​ដឹកប្រេង​រង​ត្រឹម​ការ​ខូចខាត​កាង​ខាង​​ក្រោយ​បន្តិច​បន្តួច​។

សូមចុចអាន ឮ​ ដេត ម៉ាលីណា ជួបគ្រោះថ្នាក់ ឌួង ឆាយ ​ខំ​អាណិ.ត​ តែ២ម៉ោង​ក្រោយ ​បែរ​ជាដៀ.ល​វិញ!

សំណាង​ល្អ​ដែល​ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ​មិន​បាន​បណ្ដាល​ឱ្យ​នរណាម្នាក់​រងរបួស​ធ្ងន់​ធ្ងរ​ ឬ​ស្លាប់​បាត់បង់​ជីវិត​។ ក្រោយ​កើត​ហេតុសមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ ខណ្ឌ​ច្បារ​អំពៅ​ បាន​ចុះ​មក​ដល់​ទី​កើត​ហេតុ​ ហើយ​បាន​សម្របសម្រួល​ដល់​ភាគី​ទាំង​សងខាង៕

Telegram-Troryorng
Share.