ប្រធានក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បន្ត​នាំ​យក​បាន​នាំ​យក​​ប្រគេន​ជូន​ព្រះចៅ​អធិការ​វត្ត​និមិត្តសុធីរាម( វត្តកូនដំរី ) នៅ​អំឡុង​​ស្រុក​ទេស​ជួប​វិបត្តិ​ដោយ​សារ​​កូវីដ-១៩។

លោក ដន វណ្ណា និងភរិយា ក្រុមការងាររបស់ លោកជំទាវ កែ សួនសុភី ស​ សុខា​ ប្រធាន​ក្លិប​បាល់ទាត់​វិសាខា​ បាន​ពាំនាំ​យក​អំណោយ​របស់​លោកជំទាវ មាន​គ្រឿង​ឧបភោគ បរិភោគ​ប្រគេន​ ព្រះ​ចៅ​អធិការ​វត្ត​និមិត្តសុធីរាម( វត្ត​កូនដំរី ) ក្នុង​ខេត្ត​បន្ទាយមានជ័យ ​រួមមាន៖
១.អង្ករ​ចំនួន​ ៦​ តោន
២.ត្រីខចំនួន​ ៣៦​ កេសធំ
៣.មីចំនួន​ ៣៦​ កេសធំ
៤.ទឹក​ត្រី​ចំនួន​ ១០០​ យួរ​
៥.ទឹក​ស៊ីអ៊ីវ​ ១០០​ យួរ
៦.ទឹក​ក្រូច​ចំនួន​ ៥០​ កេស
៧.ទឹក​សុទ្ធ​ចំនួន​ ៥០​ កេស

ការ​ប្រគេន​គ្រឿង​ឧបភោគ បរិភោគ​ប្រគេន នេះ​គឺ​សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃ និងសិស្ស ដែល​កំពុង​គង់ ​ស្នាក់​នៅ​សិក្សារៀនសូត្រ ដោយ​កូវីដ-១៩ ព្រះសង្ឃ​មិន​អាច​និមន្ត​គោចរ​បិណ្ឌ​បាត្រ​បាន។

អត្ថបទពាក់ព័ន្ធ៖ប្រធាន​ក្លិប​​វិសាខា​ ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​កងកម្លាំង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រយុទ្ធ​នឹង​កូវីដ-១៩

សូម​បញ្ជាក់​ថា​ថ្មីនេះ​លោក​ជំទាវ កែ សួនសុភី បាន​ចាត់​ឱ្យ​តំណាង​របស់​លោក​ជំទាវ ​ផ្ដល់​អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ​ជូន​ដល់​កងកម្លាំង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ អំឡុង​ពេល​បំពេញបេសកម្ម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ និង​ប្រគេន​ជូន​វត្ត​គីរីរុក្ខរាម​ថ្មរមៀល​(ភ្នំ​ដងរែក​)​ លោកតាខ្មៅ ម្ចាស់ភ្នំដងរែក ផង​ដែរ៕

Share.