Sergio Ramos

ម្សិលមិញនេះព័ត៌មានជាច្រើនបានផ្ទុះខ្លាំង ជាពិសេសចេញមកពីអេស្ប៉ាញបានរាយការណ៍ថាកិ្លប PSG ចង់ស្នើសុំបញ្ចប់កុងត្រា Sergio Ramos ដោយសារអស់សង្ឃឹមនឹងរបួសដែលពិបាកព្យាបាល។

គិតមកទល់ពេលនេះ Ramos អវត្តមានលើទីលាន ពោលគឺមិនទាន់បានលេងសូម្បីមួយវិនាទី ក្រោយចូលរួមជាមួយ PSG ជិត៤ខែមកនេះ ខណ:នាយកប្រតិបត្តិក្លិប PSG លោក Leonardo Araújo បានចេញមុខមកបដិសេធរាល់ព័ត៌មានលើកឡើងដូចខាងលើនេះ ដោយចោទថាអ្នកកាសែតអេស្ប៉ាញកំពុងលេងល្បែងជុំវិញរឿងនេះប៉ុណ្ណោះ។

លោក Leonardo Araújo

លោក Leonardo បន្តទៀតថាក្លិប PSG បានដឹងអំពីស្ថានភាពរបួសរបស់ Sergio Ramos តាំងតែពីគាត់នៅ Real Madrid មកម្ល៉េះ។ យ៉ាងណាមិញកិ្លបក៏មិននឹកស្មានថាវាប្រែជាធ្ងន់ធ្ងរ និងពិបាកព្យាបាលបែបនេះដែរ។ រីឯថ្នាក់ដឹកនាំ PSG ទាំងអស់នៅតែមានទំនុកចិត្តលើ Ramos ដោយសារគ្រប់គ្នាមើលឃើញពីទឹកចិត្តខិតខំប្រែងប្រែងហ្វឹកហាត់ និងព្យាបាលរបួសដើម្បីអាចវិលត្រលប់មកទីលានវិញឆាប់ៗនេះ។

ខ្សែការពារវ័យ៣៥ឆ្នាំរូបនេះ ក៏បានអរគុណដល់ថ្នាក់ដឹកនាំ PSG ដែលនៅតែបន្តជឿជាក់លើគាត់ ទាំងគាត់មិនទាន់បានលេងមួយវិនាទីសោះ ចំណែកខ្លួនគាត់ផ្ទាល់ទន្ទឹងរងចាំតែថ្ងៃបានពាក់អាវ PSG វិលត្រលប់មកកាន់សមរភូមិវាលស្មៅវិញនោះទេ។

Ramos និងកូន

ប្រភព៖ France24

Telegram-Troryorng

Share.