អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានក្រើនរំលឹកដលល់ពលរដ្ឋមិនត្រូវបំពានវិធានការបិទខ្ទប់មុនពេលកំណត់ជាដាច់ខាត ព្រោះអាចត្រូវទទួលទោសទណ្ឌដែលមានកំណត់ក្នុងច្បាប់ និងអនុក្រិតស្ដីពីវិធានការរដ្ឋបាលកន្លងមក

ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឲ្យដឹងថា ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល នៅតែអនុវត្តវិធានការបិទខ្ទប់រហូតដល់មុនម៉ោងសូន្យឆ្លងចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២១។  ពលរដ្ឋត្រូវបន្តអនុវត្តវិធានការថ្មី ដែលនឹងត្រូវបានដាក់ចេញដោយគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល។

កាលពីម្សិលមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចមួយស្ដីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ដរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ។

នៅមុនសេចក្ដីសម្រេចនេះ សម្ដេចតេជោ ហ៊ុន សែន បានឆ្លើយឆ្លងនឹងអ្នក Comment លើបណ្ដាញសង្គមហ្វេសបុកថា «ពុំមានហេតុផលបន្តបិទ ទេយើងនិងបើក។ តែខេត្ត ឬរាជធានីអាចបិទ តំបន់តូចៗ ដែលនៅមានហានិភ័យលើការឆ្លងខ្ពស់»។

សម្តេចតេជោបានលើកមូលហេតុការបិទកន្លងមក គឺជាការបង្ខំចិត្តដើម្បីកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាជនកម្ពុជា និងសូមឳ្យសាធារណៈជនយោគយល់ដល់ការលំបាករួមរបស់ជាតិ៕

កុំប្រហែស! បំពានបម្រាមបិទខ្ទប់ នៅតែមានទោស ដរាប...

ដោយ៖ មុនិរាជ
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.