កំពង់ធំ៖ ប្រជាពលរដ្ឋជាង២០គ្រួសារកើតទុកមិនសុខចិត្តព្រោះកំពុងមានការព្រួយបារម្ភលើការ សាងសង់ធុងក្រឡុកស៊ីម៉ង់ របស់លោក តាន់ ប៊ុន ឆេង ដែលធ្វើឲ្យមានការប៉ះពាល់ ដល់ការរស់ នៅរបស់បងប្អូនជាពិសេសសុខភាពរបស់ពួកគាត់ ស្ថិតនៅទីតាំង ភូមិថ្នល់បែក ឃុំត្រពាំង ឫស្សស្រុក កំពង់ស្វាយ ខេត្តកំពង់ធំ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងតែរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរជាពិសេស លោក អភិបាល ខេត្តកំពង់ធំ ងួន រតនៈ ទើបមកឡើងកាន់តំណែងថ្មី ជាអភិបាលខេត្ត សូមលោកមេត្តា ចាត់មន្រ្តីពាក់ព័ន្ធចុះធ្វើការត្រូតពិនិត្យទៅលើក្រុមហ៊ុនមួយដែលកំពុងបង្កើតកន្លែងអាជីវកម្ម ធុងក្រឡុកស៊ីម៉ង់ត៍ ខ្ពស់ត្រដែតក្នុងទីប្រជុំជនប្រជាពលរដ្ឋរស់នៅតាំងពីយូរណាស់មកហើយនោះ។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ ប្រជាពលរដ្ឋរស់នៅក្បែរៗនោះបានអោយដឹងថាចំពោះ ការសាងសង់ធុងក្រឡុកស៊ីម៉ងត៍នេះខាងក្រុមហ៊ុនលោក តាន់ ប៊ុនឆេង ដោយមិនមានការយល់ព្រមពីប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះឡើយ គឺគេចាប់ ផ្តើមសាងសង់យកតែម្តង។ពួកគាត់ក៏បានសម្តែងការព្រួយបារម្ភថានៅពេលដែល ក្រុមហ៊ុននេះសាងសង់រួចរាល់ វាអាចនិងធ្វើអោយមានការប៉ះ ពាល់ដល់សុភាព របស់ពួកគាត់ជាពិសេសក្មេងៗតូចៗកាន់តែខ្លាំងនៅពេលដែលម៉ាស៊ីនឆេះម្តងៗ បន្លឺ សម្លេងខ្ទររំពង ញ័រពេញបេះដូង។

ពាក់ព័ន្ធជាមួយករណីនេះ លោក អ៊ុន បុត្រ អភិបាលស្រុកកំពង់ស្វាយបានឲ្យដឹងថា លោកពុំបានដឹងរឿងនេះសោះចំពោះច្បាប់សាងសង់ដំឡើង ធុងក្រឡុកស៊ីម៉ងត៍របស់លោក តាន់ ប៊ុន ឆេង នេះ លោកមិនបានទទួលទម្រុងឯកសារគេរបៀបមិចនោះទេ មិនដឹងថាស៊ីញ៉េពីណាខ្លះនិងតាមរយៈពីណាខ្លះក៏អត់ដឹងដែរ។

ចំណែកលោក អឹម ឌីណា ប្រធានមន្ទីររៀបចំដែនដីរូបនីកម្មនិងសំណង់ខេត្តកំពង់ធំ បានបញ្ជាក់ថា ការស្នើរសុំរបស់លោក តាន់ ប៊ុនឆេង ប្រកបអាជីវកម្ម មកដល់មន្ទីរ គឺស្នើរសុំធ្វើតែអាគារ ឃ្លាំង សម្រាប់ផ្ទុកសម្ភារសំណង់ប៉ុណ្ណោះ តែចំពោះលោក តាន់ ប៊ុនឆេង សាងសង់ម៉ាស៊ីន ក្រឡុកស៊ីម៉ងត៍ ខាងមន្ទីរដែនដីរូបនីយកម្ម និងសំណង់មិនមានការអនុញ្ញាតិនោះទេ មិនដឹងថាលោកធ្វើនេះមានច្បាប់អនុញ្ញាតិ រឺមិនមានច្បាប់ អនុញ្ញាតិនោះទេព្រោះថាសំណង់នេះជាសំណង់គ្រឿងចក្រលោកមិនមានការគ្រប់គ្រងនោះឡើយ៕

Share.