លោក Benjamin Tan (រូបថត៖TodayOnline)

លោក Benjamin Tan ​បុរស​ជនជាតិ​សិង្ហបុរី បាន​ចាកចេញ​ពី​កៅអី​នាយក​ប្រតិបត្តិ (CEO) នៅ​ពានរង្វាន់​លីគ​​បាល់ទាត់​ប្រទេស​ថៃ Thai League (Thai League 1, Thai League 2, Thai League 3) ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បី​ជួយ​ផែនការ​មួយ​ដែល​មាន​ឈ្មោះ​ថា «Unleash the Roar» ក្នុង​ការ​ដណ្តើម​កៅអី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ពិភពលោក 2034 FIFA World Cup នៅ​សិង្ហបុរី។

*ស្វែងយល់ពាក្យ«Unleash the Roar»​ ក្នុង​អត្ថបទ៖ ប្រទេស​សិង្ហបុរី បញ្ចេញ​ផែនការ​​​ដណ្តើម​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ FIFA World Cup 2034 ខាង​មុខ

មាន​ព័ត៌មាន​ជា​ច្រើន​នៅ​ប្រទេស​ថៃ និង​វៀតណាម សុទ្ធ​តែ​អះអាង​ថា​បុរស​​វ័យ​៤៤​ឆ្នាំ​រូប​នេះ ចាកចេញ​ពី​ក្បាល​ម៉ាស៊ីន បាល់ទាត់​នៅ​ប្រទេស​ថៃ ទៅ​ស្រវា​កៅអី​ជា​នាយក​ប្រតិបត្តិ​ប្រចាំ​ពានរង្វាន់​លីគ​ប្រទេស​វៀតណាម (V-League)។

ប៉ុន្តែ​ឆ្លើយ​តប​នឹង​ពាក្យចចាមអារាម​ខាង​លើ​នេះ លោក Tan បាន​ប្រាប់​ក្រុមការងារ«​សារព័ត៌មានត្រយង» តាម​រយៈ​មិត្តភក្ដិ​សិង្ហបុរី ដែល​​កំពុង​ធ្វើការ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ច័ន្ទ ថា​​លោក​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី វិញ​នោះ​ទេ ដោយ​នឹង​ចូល​ធ្វើការ​នៅ​ក្នុង​ដំណាច់​ខែ​ឧសភា ឆ្នាំ ២០២១ នេះ។

លោក Benjamin Tan ពេលធ្វើការងារនៅថៃ (រូបថត៖kyodo)

យ៉ាងណាក្តី​លោក​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​​រំលឹក​អនុស្សាវរីយ៍​ការងារ​៥ឆ្នាំ​កន្លង​មក​នេះ​នៅ Thai League និង​លា​មិត្តភក្ដិ​ដែល​ធ្វើការងារ​ជាមួយ​គ្នា។ លោក​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ដល់​ស្រុក​កំណើត​វិញ​ហើយ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ព្រម​ទាំង​ត្រូវ​ធ្វើ​ចត្តាឡីស័ក្ខ​១៤ថ្ងៃ​សិន។

យ៉ាងណាក្តី​លោក បាន​ផ្ដល់​បទសម្ភាសន៍​ពិសេស​ជាមួយ​សារព័ត៌មាន​សិង្ហបុរី The New Paper នៅ​ថ្ងៃ​អង្គារ នេះថា៖«ខ្ញុំ​រីករាយ​នឹង​ការ​ត្រឡប់​មក​វិញ (សិង្ហបុរី) ពេល​ដែល​ខ្ញុំ​លឺ​ពី​ផែនការ Unleash the Roar ខ្ញុំ​ពិត​ជា​រីករាយ​ណា ហើយ​ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​ជា​ផ្នែក​មួយ​នៃ​ផែនការ​នេះ»។

អត្ថបទពាក់ព័ន្ធ៖សិង្ហបុរី សមាជិក​អាស៊ាន​ដំបូង​គេ​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​កីឡាករ​ត្រៀម​ប្រកួត​ជម្រុះ​ជើង​ឯក​ប្រចាំ​ទ្វីប​និង​ជម្រុះ World Cup

«វា​ជា​ពេល​ល្អ​មួយ​ជាមួយ​និង​ផែនការ និង​ទីកន្លែង​ដែល​ត្រូវ​ជ្រោង​​កម្រិត​ស្តង់ដារ​​បាល់ទាត់​សិង្ហបុរី ដោយ​មាន​ការ​គាំទ្រ​ពី​គ្រប់គ្នា ទាំង​អ្នកគាំទ្រ មន្រ្តីពាក់ព័ន្ធ កីឡាករ ម្ដាយ​ឪពុក សាលារៀន រដ្ឋាភិបាល អ្នក​ឧបត្ថម្ភ​និង​អ្នកសារព័ត៌មាន ជាដើម។ ខ្ញុំ​សង្ឃឹមថា​បាល់ទាត់​សិង្ហបុរី នឹង​ធ្វើ​វា​បាន»។លោក Tan នឹង​ធ្វើ​ឯកជន​ភាវូបនីយកម្ម បាល់ទាត់​នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​សិង្ហបុរី ឱ្យ​ត្រូវ​តាម​ស្តង់ដារ ក្នុង​លក្ខខណ្ឌ​អាជីព។

លោក Benjamin Tan (រូបថត៖Thai League)

លោក Tan ធ្លាប់​ធ្វើការ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី ជា​នាយក​ប្រតិបត្តិ​នៃ​ការ​ប្រកួត​ក្នុង​ទសវត្ស​ឆ្នាំ​២០០០ ហើយ​បន្ត​ទៅ​ធ្វើការ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី នៅ​ឆ្នាំ​២០១០​ដល់​២០១៤ ជា​នាយក​​កម្មវិធី​ប្រកួត​របស់​ក្លិប។ នៅ​ឆ្នាំ​២០១៤​ដល់​២០១៦ លោក​បាន​ត្រឡប់​ទៅ​ជួយ​ការងារ​នៅ​សហព័ន្ធ​កីឡា​បាល់ទាត់​សិង្ហបុរី វិញ​កាន់​តួរនាទី​ជា​នាយរង​ផ្នែក​គម្រោង និង​អភិវឌ្ឍន៍។

អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្ត​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​សិង្ហបុរី ៥ឆ្នាំ​ទៀត​ដោយ​​រលូន

ការងារ​​នៅ​ក្រៅ​ប្រទេស​របស់​លោក​​ចាប់​ពី​ឆ្នាំ​២០១៧ មក​នេះ​បាន​លើក​ស្ទួយ​បាល់ទាត់​ប្រទេស​​ថៃ គួរ​ឱ្យ​កត់សម្គាល់ រហូត​ក្លាយ​ជា​លីគ​បាល់ទាត់​ល្អ​ដាច់​គេ​នៅ​ក្នុង​តំបន់​អាស៊ាន។ គិត​ត្រឹម​ពេល​នេះ​លីគ​ថៃ ទទួល​បាន​កៅអី​ដល់​​ទៅ​៤ ក្រុម​នៅ​ក្នុង​ពានរង្វាន់​បាល់ទាត់​​កម្រិត​ទ្វីប​អាស៊ី AFC Champion League (បូក​ទាំង​វគ្គ​ជម្រុះ) គឺ​វា​ស្មើ​ទៅ​នឹង​ប្រទេស​ខ្លាំង​ៗ​ដូចជា​កាតារ អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ កូរ៉េខាងត្បូង និង​ជប៉ុន ជាដើម។ សកម្មភាពទាំង់អស់​​របស់ Tan នេះ ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន មើល​រំលង។ នេះ​បើ​តាម​សារព័ត៌មាន The New Paper បញ្ជាក់៕

Share.