ក្លិបបាល់ទាត់មាន់ខ្នាយមាស Tottenham Hotspur​ ទទួលបានជ័យជម្នះជាលើកដំបូងក្រោយមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Antonio Conte លើក្រុម Vitesse ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន White Hart Lane របស់ខ្លួនយប់មិញនេះ សម្រាប់ពានរង្វាន់ Europa Conference League វគ្គជម្រុះជុំទី៤។

៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះសម្រេចដោយកីឡដ្ឋាន Heung-Min Son នៅនាទី១៥, Lucas Moura នាទី២២ និង Rasmussen ស៊ុតចូលទីខ្លួនឯងនាទី ២៨ ខណ:ក្រុមភ្ញៀវវាយបកបាន២គ្រាប់វិញដោយ Rasmussen នាទី៣២ និង Matus Bero នាទី៣៩។

សម្រាប់ការប្រកួតយប់មិញនេះដែលកាត់សេចក្តីដោយលោកអាជ្ញាកណ្តាល Marco Di Bello សញ្ជាតិអុីតាលី បានចាយកាតក្រហមចំនួន៣លើកីឡាករ៖ Cristian Romero នៅនាទី៥៩, Doekhi នាទី៨១ និងចុងក្រោយគេ Schubert នាទី៨៥។

តារាងចំណាត់ថ្នាក់ពូល G សម្រាប់ពាន Europa Conference League វគ្គជម្រុះជុំទី៤៖
១. Rennes មាន១០ពិន្ទុ ឈ្នះ៣ ស្មើ១ មិនដែលចាញ់
២. Tottenham Hotspur មាន៧ពិន្ទុ ឈ្នះ២ ស្មើ១ និងចាញ់១
៣. Vitesse មាន៦ពិន្ទុ ឈ្នះ២ ចាញ់២ មិនដែលស្មើ
៤. Mura មាន០ពិន្ទុ ចាញ់ការប្រកួតទាំងអស់៕

សកម្មភាពរបស់លោក Conte ក្រោយដឹកនាំក្រុម Spurs ឈ្នះលើកដំបូង
Telegram-Troryorng
Share.