Europa League

ពានរង្វាន់​​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Europa League រដូវកាល 2021-2022 វគ្គ​ជម្រុះ​តាម​ពូល​ទាំង៨ ក្នុង​​ជុំទី៤​បាន​បញ្ចប់​នៅ​រាត្រី​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ តែ​គេ​សង្កេត​ឃើញ​​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​កើត​ឡើង។

តើ​មាន​កំណត់​ត្រា​អ្វី​ខ្លះ​ដែរ?
១. Napoli អាចស៊ុតបញ្ចូលទីលើគូប្រកួតបាន២គ្រាប់ ឬលើស២គ្រាប់ក្នុង១ប្រកួត ចំនួន៤លើកជាប់ៗគ្នានៅក្នុងវគ្គជម្រុះ Europa League រដូវកាលនេះ៖
– Legia Warszawa 1-4 Napoli
– Napoli 3-0 Legia Warszawa
– Napoli 2-3 Spartak Moscow
– Leicester City 2-2 Napoli។
២. West Ham របូតគ្រាប់បាល់ជាលើកដំបូងនៅក្នុងវគ្គជម្រុះ Europa League រដូវកាល 2021/22 ទល់នឹងក្រុម Genk បន្ទាប់ពីបញ្ចប់លទ្ធផល ២-២ យប់មិញនេះ។
៣. កីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែប្រយុទ្ធ Ola Solbakken (ន័រវេស) របស់ក្រុម Bodø/Glimt មាន៤គ្រាប់។
៤. កីឡាករដែលបញ្ជូន​ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេគឺខ្សែបម្រើ Mario Götze (អាល្លឺម៉ង់) របស់​ក្រុម PSV Eindhoven បាន៣ដង។

West Ham United

គិត​ត្រឹម​ពេល​នេះ​វគ្គ​ជម្រុះ​តាម​ពូល រក​ឃើញ​ក្រុម​ឡើង​ទៅ​ជុំ​បន្ត និង​ក្រុម​ធ្លាក់​ចេញ​ខ្លះ​ហើយ​ឬនៅ?
ក្រុមដែលបានកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយដំបូងគេ៖
– Lyon (បារាំង)
– West Ham (អង់គ្លេស)
– Eintracht Frankfurt (អាល្លឺម៉ង់)។
ក្រុមដែលអស់ឱកាសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ៖
–Ferencvárosi TC (ហុងគ្រី)។

តើ​ក្រុម​ណា​ជោគជ័យ​ជាងគេ​ក្នុង​ពានរង្វាន់​នេះ?
ពានរង្វាន់ UEFA Europa League ត្រូវបានបង្កើតឡើងនៅឆ្នាំ 1971-72 ក្រុមដែលឈ្នះពាននេះបានច្រើនជាងគេគឺក្លិប Sevilla (អេស្ប៉ាញ) ចំនួន៦លើក 2006, 2007, 2014, 2015, 2016 និងចុងក្រោយ 2020។

Sevilla
Telegram-Troryorng



Share.