Influencer ជនជាតិ​ចិន​ត្រូវ​បានគេ​រិះគន់​យ៉ាង​ខ្លាំង​ក្រោយ​ពី​នារី​វ័យ​ក្មេង​រូប​នេះ​បង្រៀន​វិធី​តុបតែង​មុខ​ដាក់​លើ​ Youtube ។ ក្នុង​វីដេអូនោះ​កញ្ញា​បាន​ផ្លាស់ប្ដូរ​សំបុរ​ស្បែក ពណ៌​បបូរមាត់​ឱ្យ​ក្លាយ​ជា​ពណ៌​ខ្មៅ​ ដោយ​ប្រើ​ឈ្មោះ​ឃ្លីបវីដេអូ​នោះ​ថា​ «រាជិនី​វ៉ាកាន់ដា» ដែល​ជា​តួអង្គ​​ក្នុង​ភាពយន្ត​ល្បី​ «Blackpanther»។

Suzy Z Vloger ម្ចាស់​ឆាណែល​ Youtube និង​ Tiktok ដែល​មាន​ចំនួនទស្សនា​ជាង​២.៧​លាន​ដង​។ នៅ​ក្នុង​វីដេអូ​ដែល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​នោះ​ Suzy បាន​បង្ហាត់​វិធីតុបតែង​មុខ​ដែល​ធ្វើ​ឱ្យ​នារី​សំបុរស​ម្នាក់​នេះ​មាន​សំបុរ​ខ្មៅជាង​មុន ខណៈ​វីដេអូមួយ​ទៀត​កញ្ញា​តុបតែង​ខ្លួន​ដោយ​ឈុត​​ប្រពៃណី​ឥណ្ឌា ដោយ​សរសេរ​បញ្ជាក់​ក្រោម​ឃ្លីប​វីដេអូ​នោះ​ទៀត​ថា​ «គ្រឿង​សំអាង​មាន​ក្លិន​ដូច​សំឡ​ការី» ដែល​សំណេរ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ឆេះ​ដុំ​។

អ្នក​លេង​អ៊ិនធឺណិត​បាន​​បញ្ចេញ​ចំណាប់​អារម្មណ៍លក្ខណៈ​​រិះគន់និង​​តិះតៀនថា​កញ្ញា​មើល​ងាយ​ជាតិ​សាសន៍​​ដទៃ​ថា «សំបុរស្បែក​របស់​ខ្ញុំ​មិនមែន​សម្រាប់​ឱ្យ​គេ​យក​លេង​ទេ​ អ្ន​ក​គួរ​តែ​គោរព​វប្បធម៌​ខ្ញុំ​ខ្លះ​»។

ប្រជាជន​អាស៊ី​ចំនួន​ធំ​សម្ដែង​ការ​ខក​បំណង​ចំពោះ​ទង្វើ​របស់​ Net Idol រូប​នេះ​ ព្រោះ​នៅ​ក្នុង​វីដេអូ​នោះបាន​បង្ហាញ​​​ឱ្យ​ឃើញ​ថា​ប្រទេស​ចិន​នៅ​ខ្វះ​ការ​យល់​ដឹង​ពាក់ព័ន្ធ​នឹង​ការ​រស់​នៅ​ជាមួយ​នឹងសាសន៍ដទៃ​ដែល​មាន​ស្បែក​ខ្មៅ​ «ជនជាតិ​អាស៊ី​នៅ​មិន​ទាន់ដឹង​ច្រើន​ពី​ជនជាតិ​ស្បែក​ខ្មៅ​ មនុស្ស​មួយ​ភាគ​ធំ​នៅ​មិន​ទាន់​ដឹង​ទេ​ថា​ទង្វើ​បែប​នេះ​គឺ​ជារឿង​ខុស​ឆ្គង​ តែ​ពួក​យើង​មិន​អាច​សង្ឃឹម​ទេ​ថាមនុស្ស​ទូទាំង​ពិភពលោក​យល់​និង​ដឹង​ពី​បញ្ហា​នេះ​​»

ប៉ុន្តែ​មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​រិះគន់​កញ្ញានោះ​ទេ​ ព្រោះ​មាន​អ្នក​ចូល​មក​ Comment ខ្លះ​និយាយ​ថា​ Suzy មាន​សមត្ថភាព​ពូកែ​ព្រោះ​កញ្ញា​អាច​តុបតែង​មុខ​បាន​សម​ហើយ​ក៏តុបតែង​មុខ​មក​បាន​ស្អាត​ឥត​មាន​ទាស់​ថែម​ទៀត​៕

Telegram-Troryorng

Share.